សេដ្ឋី​ YouTube ចេញ​វីដេអូ​សុំទោស​ពិភពលោក​

  • 2018-01-03 01:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​បង្ហោះ​សារ​សុំទោស​លើ​គណនី​ Twitter រួច​ ពេល​នេះ​ Logan Paul បាន​បន្ត​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ទៀត​លើ​គណនី​ YouTube របស់​ខ្លួន​ ដើម្បី​ធ្វើ​ការ​សុំទោស​ដល់​មនុស្ស​ជុំវិញ​ពិភពលោក​ ចំពោះ​​ទង្វើ​​ដែល​បាន​ប្រព្រឹត្ត។

វីដេអូ​សុំទោស​ទើប​តែ​បង្ហោះ​កាល​ពី​ប្រមាណ​ ៧ ម៉ោង​មុន​ ដោយ​ពេល​នេះ​មាន​អ្នក​ទស្សនា​ដល់​ជាង ៧ លាន​ដង​ និង​បាន​ជាប់​ជា​វីដេអូ​កំពុង​ពេញ​និយម (Trending) ​លំដាប់​ថ្នាក់​លេខ​ ១ លើ​ YouTube ផង​ដែរ។ គួរ​កត់​សម្គាល់​ដែរ​នោះ​ វីដេអូ​មាន​​ចំនួន​ Like ខ្ទង់​ ៧ សែន​ និង​មាន​ចំនួន​ Dislike ដល់​ខ្ទង់​ ៤០០ សែន​ឯណោះ​ ជា​ចំនួន​ Dislike ដ៏​ខ្ពស់​មួយ។

នៅ​ក្នុង​វីដេអូ​ តារា​ YouTube វ័យ​ ២២ ឆ្នាំ​រូប​នេះ​ បាន​សុំទោស​ដល់​​អ្នក​លេង​អ៊ីនធឺណិត, អ្នក​ដែល​បាន​មើល​វីដេអូ​​​​បង្ហាញ​ពី​មនុស្ស​ចង​ក​នៅ​ជប៉ុន ​ហើយ​​បាន​សុំទោស​អស់​ពី​ចិត្ត​​ដល់​ជន​រងគ្រោះ​ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​បាន​ចង​ក​សម្លាប់​ខ្លួន​​ផង​ដែរ។

ការ​បញ្ចេញ​សារ​សុំទោស​ជា​ហូរហែ​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​ តារា​ YouTube ដែល​រក​ចំណូល​បាន​ ១២,៥ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧ រួប​នេះ​ បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ពី​​សាក​សព​បុរស​ម្នាក់​ចង​ក​ជាប់​នឹង​ដើម​ឈើ​ក្នុង​ព្រៃ​ធ្វើ​អត្តឃាត​របស់​ជនជាតិ​ជប៉ុន (Japanese Suicide Forest)​ និង​បាន​បង្ហាញ​កាយ​វិការ​ដែល​មិន​គោរព​ដល់​សាក​សព៕​​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម