Hazard យក​ឈ្នះ De Bruyne និង​ Lukaku ជា​កីឡាករ​បែលហ្សិក​ល្អ​ប្រចាំ​ឆ្នាំ​

  • 2018-01-03 02:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard របស់ Chelsea ត្រូវ​បាន​​អ្នក​គាំទ្រ​បោះឆ្នោត​ជា​កីឡាករ​បែលហ្សិក​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ ខណៈ Kevin De Bruyne និង Romelu Lukaku ដែល​កំពុង​លេង​ឲ្យ​ក្លឹប​គូ​ប្រជែង​​នៅ Premier League ស្ថិត​នៅ​លេខ​២​និង​៣។

Twitter​ ផ្លូវការ​របស់​បែលហ្សិក​បាន​ផុស​ពី​លទ្ធផល​ចុងក្រោយ ដែល​បាន​ប្រមូល​ទិន្នន័យ​ដោយ​ការ​​បោះឆ្នោត​លើ​អនឡាញ។ តាម​ការ​បោះឆ្នោត​ កីឡាករ​បែលហ្សិក​ល្អ​ជាងគេ​ប្រចាំ​ឆ្នាំ ឬ Devil of the Year អ្នក​មាន​​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​គឺ Eden Hazard លេខ​ពីរ​បាន​ទៅ De Bruyne  និង​ Romelu Lukaku ជាប់​លេខ​៣​។

​​​​មើល​តាម​សំឡេង​ឆ្នោត Hazard មាន​១០ ២៨០​សំឡេង De Bruyneមាន៤ ៧១០សំឡេង និង Lukaku ៣ ២២៣សំឡេង។ អ្វី​ដែល​ជួយ​​ឲ្យ Hazard ឈ្នះ​ពាន​មួយ​នេះ​ដោយ​សារ​រដូវ​កាល​មុន​គេ​បាន​ជួយ Chelsea ឈ្នះ​ពាន Premier League និង​នាំ​បែលហ្សិក​បាន​ទៅ​ប្រទេស​រុស្សី​ឆ្នាំ​នេះ​ទៀត​ផង៕ ​ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ