ប្រទះ​ឃើញ T.O.P ចូលរួម​ពិធី​ជប់​លៀង​ឆ្លង​ឆ្នាំ​​​ចំថ្ងៃ BIGBANG ប្រគំ​តន្ត្រី

  • 2018-01-03 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង T.O.P បានចូលរួម​ពិធី​ជប់លៀង​ឆ្លង​ឆ្នាំ​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​មិត្ត​ភក្តិ​របស់​លោក​ ខណៈ​ក្រុម​ចម្រៀង BIGBANG ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ ក្រុម​ចម្រៀង BIGBANG បាន​ធ្វើ​ការ​ប្រគំ​​តន្ត្រី​ដំណាច់​ឆ្នាំ​ចុង​ក្រោយ​នៅ​ពហុកីឡាដ្ឋាន Gocheok Sky Dome  ក្នុង​ទីក្រុង​​សេអ៊ូល។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន Sina បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង T.O.Pមិន​មាន​វត្តមាន​ក្នុង​កម្មវិធី​នោះ​ ដោយ​សារ​តែ​​ការ​ចូល​បម្រើ​ការងារ​កងទ័ព​ និង​​រឿង​​អាស្រូវ​ពាក់​ព័ន្ធ​នឹង​កញ្ឆា។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​ត្រូវ​បាន​ប្រទះ​ឃើញ​​ចូលរួម​ពិធី​ជប់លៀង​ឆ្លង​ឆ្នាំ​ជាមួយ​មិត្ត​ភក្តិ​យ៉ាង​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ BIGBANG។

​មិត្ត​ភក្តិ​ម្នាក់​របស់​ម្ចាស់​បទ "Doom Dada” រូប​នេះ​បាន​​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ពី​យប់​ដែល​ពួក​គេ​ធ្វើ​ពិធី​ជប់លៀង​តាម​បណ្ដាញ​សង្គម​ ហើយ​ក្រោយ​មក​រូបភាព​មួយ​សន្លឹក​នោះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ។​ ក្នុង​រូបថត​ស​ខ្មៅ​នោះ T.O.Pបាន​ស្លៀក​​ពាក់​ជា​ឈុត​យ៉ាង​ស្រស់​សង្ហា ហើយ​ទទួល​ទាន​អាហារ​ និង​ភេសជ្ជៈ​ជាមួយ​មិត្ត​របស់​លោក​យ៉ាង​សប្បាយ។

​​ក្រោយ​ពី​បាន​ឃើញ​រូប​​មួយ​សន្លឹក​នេះ​រួច​មក មនុស្ស​មួយ​ចំនួន​សម្ដែង​ការ​មិនពេញ​ចិត្ត ដោយ​​សរសេរ​ពី​ក្រោម​រូប​នោះ​ថា៖ "នេះ​ជា​អ្វី​ដែល​គាត់​ធ្វើ​ដើម្បី​ប៉ះប៉ូវ​កំហុស​របស់​គាត់​មែន​ទេ?” ទោះ​ជា​យ៉ាង​ណា​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​សប្បាយ​រីករាយ​ដែល​បាន​ឃើញ​តារា​ចម្រៀង​រូប​នេះ​ចំណាយ​ពេល​យ៉ាង​សប្បាយ​ជាមួយ​មិត្ត​របស់​លោក​បែប​នេះ៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម