វីដេអូម៉ូតូជិះទៅមុខ ដោយគ្មានអ្នកបើកនៅទីងងឹង កំពុងធ្វើឲ្យគ្រប់គ្នាព្រឺសម្បុរ! (មានវីដេអូ)

  • 2018-01-03 07:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​បាន​ឃើញ វីដេអូ​ខ្មោច​លង​ក្លែង​ក្លាយ​ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សព្វ​ថ្ងៃ​នេះ ហើយ​អ្នក​មិន​អាច​ទុក​ចិត្ត​អ្វី ដែល​អ្នក​ឃើញ​នៅ​លើ​អ៊ីនធឺណិត​នោះ​ទេ ព្រោះ​ពួក​គេ​ពិត​ជា​មាន​ជំនាញ​កាត់​ត​វីដេអូ​ខ្លាំង​ណាស់។

ប៉ុន្តែ​ចំពោះ​វីដេអូ​មួយ​នេះ​វិញ ត្រូវ​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​កាល​ពី​ម្សិលមិញ និង​បាន​ផ្ទុះ​ឡើង​ជាមួយ​ការ​ចែកចាយ​ជាង ១៣ ០០០​ដង និង​មាន​អ្នក​ចូល​មើល​ជាង ១,៥ លាន​នាក់។

នៅ​ក្នុង​វីដេអូ​នេះ គេ​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​ផ្លូវ​ម្ខាង​ទៀត ក្នុង​ល្បឿន​ថេរ ខណៈ​ពេល​ដែល​គេ​ឃើញ​មាន​បុរស​ម្នាក់​ទៀត​កំពុង​អង្គុយ​លើ​ម៉ូតូ ដោយ​មិន​បាន​ចាប់​អារម្មណ៍​នឹង​ហេតុ​ការណ៍​នោះ​ទេ។

ចង់​ដឹង​ថា​វីដេអូ​នេះ គួរ​ឲ្យ​ភ័យ​ខ្លាច​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ប្រភព៖ Thecoverage   ប្រែ​សម្រួល៖ រ័ត្ន