ធ្លាយ​រូប​អាក្រាត​កាយ ឌីជេ អាលីយ៉ា លើ​បណ្ដាញ​សង្គម​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

  • 2018-01-04 01:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ​បន្តិច ឌីជេ អាលីយ៉ា ដែល​និយម​បង្ហាញ​រូប​ភាព​សិល្បៈ​សិចស៊ី​ជា​ហូរហែ​នា​ពេល​កន្លង​មក​នោះ បាន​លេច​ធ្លាយ​រូប​សិចស៊ី​ថ្មី​មួយ​ប៉ុន្មាន​នាទី​មុន​នេះ អាក្រាត​មួយ​ដង​ខ្លួន​តែ​ម្ដង​នៅ​លើ​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។

រូបភាព​ពណ៌​ខ្មៅ​ដែល​ត្រូវ​កែ​ប្រែ​ដោយ​បច្ចេកទេស​កុំព្យូទ័រ​នោះ គេ​ឃើញ​អាលីយ៉ា មិន​មាន​​សំលៀកបំពាក់​បិទ​បាំង​ឡើយ ក្នុង​នោះ​សូម្បី​តែ​ដើម​ទ្រូង​។ រូបភាព​ដែល​កម្រ​ឃើញ​នេះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ភ្លាម​ៗ។

ត្រឹម​១​នាទី​ប៉ុណ្ណោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​រូប បាន​ចូល​ទៅ​សរសេរ​សារ​បង្ហាញ​ពី​ការ​ហួស​ចិត្ត​ថា "ចុម...ម៉េច​ហ្នឹង idol "។ មិន​ដឹង​ថា មាន​បញ្ហា​អ្វី​ទើប ​បណ្ដាល​ឲ្យ​រូបភាព​មួយ​ប៉ុស្តិ៍​នេះ លេច​លើ​បណ្ដាញ​សង្គម​ដូច្នេះ ឬ​ក៏​មាន​ជន​អនាមិក​លួច​យក​គណនី​របស់​តារា​ស្រី​រូប​នេះ ហើយ​បង្ហោះ​រូប​មួយ​សន្លឹក​ខាង​លើ​ក្នុង​ន័យ​បង្ខូច​កេរ្តិ៍​ឈ្មោះ​នាង ឬ​យ៉ាង​ណា។

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន អាលីយ៉ា ប្រាប់​ថា រូប​នោះ គឺ​នាង​ជា​អ្នក​បង្ហោះ​ដោយ​ខ្លួន​ឯង តាម​និស្ស័យ​របស់​នាង​ដែល​ចូល​ចិត្ត​សិល្បៈ​បែប​បច្ចឹម​ប្រទេស។ បែប​នេះ​ក្ដី រូបភាព​សិចស៊ី​ខាង​លើ ត្រូវ​បាន​លុប​ចេញ​វិញ​ភ្លាម​ៗ ក្រោយ​បង្ហោះ​ឡើង​ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

អាលីយ៉ា ប្រាប់​ថា នាង​មិន​បាន​លុប​ទេ គឺ​ហ្វេសប៊ុក​ជា​អ្នក​លុប "ខ្ញុំ​អត់​បាន​លុប​ទេ ប៉ុន្តែ​ហ្វេសប៊ុក​ផ្អឹប​ទុក​សិន​ដោយ​ពាក់​ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ហា ឥឡូវ​ខ្ញុំ​ផុស​លែង​បាន​ហើយ ទាល់​តែ​២​ថ្ងៃ​ទៀត​ទើប​អាច​ផុស​បាន​វិញ"។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល អាលីយ៉ា បង្ហោះ​រូប​សិចស៊ី ដោយ​កន្លង​មក​នាង​បាន​បង្ហោះ​រូប​ស្រដៀង​នេះ បន្ត​បន្ទាប់​រួច​មក​ហើយ។ ប៉ុន្តែ​ភាគ​ច្រើន​នៃ​រូប​ក្នុង​អតីតកាល គឺ​មាន​សំលៀក​បំពាក់​បិទ​បាំង​ផ្នែក​សំខាន់​ៗ​នៃ​រាង​កាយ។ អាលីយ៉ា អះអាង​ថា ការ​ថត​រូប​សិចស៊ី គឺ​ជា​ការ​កម្សាន្ត​មួយ​របស់​នាង។ ប៉ុន្តែ​មិន​មែន​ជា​និស្ស័យ​សិល្បៈ​តែ​មួយ​គត់​របស់​នាង​នោះ​ទេ។

"ខ្ញុំ​ស្រឡាញ់​សិល្បៈ​ទាំង​អស់ មិន​មែន​តែ​ភាព​សិចស៊ី​ទេ តែ​វា​ផ្នែក​មួយ​នៃ​ជីវិត​សិល្បៈ​របស់​ខ្ញុំ"

តាម​សាមី​ខ្លួន ក្រៅ​ពី​រូបភាព​សិល្បៈ​បែប​សិចស៊ី នាង ក៏​ធ្លាប់​បាន​បង្ហាញ​រូបភាព​សិល្បៈ​ជា​លក្ខណៈ​នារី​ខ្មែរ​មាន​ប្រពៃណី​ទំនៀម​ទម្លាប់​ផូរផង់​ដែរ នា​ពេល​កន្លង​មក មាន​ដូច​ជា​រូប​ស្ត្រី​ចោម​ពង់​ងូត​ទឹក ឬ​ទូល​ក្អម​ជា​ដើម៕

រូបថត៖ហ្វេសប៊ុក អាលីយ៉ា

អត្ថបទ៖ ទារិកា