ថ្ងៃ​ស្អែក​ ចាន់​ វឌ្ឍនាកា​ ​នឹង​​បង្ហាញ​ខ្លួន​​លើក​ដំបូង​​ឲ្យ​ Pahang ​លើ​ទឹក​ដី​ថៃ​

  • 2018-01-04 02:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា​ ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​សមាជិក​លីគ​កំពូល​ម៉ាឡេស៊ី​ Pahang FC ទៅ​ប្រទេស​ថៃ​ដើម្បី​​កម្តៅ​សាច់​ដុំ​​ជា​មួយ​​ក្រុម​ថៃ​២​ និង​១​ក្រុម​ទៀត​មក​ពី​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​​យុទ្ធនាការណ៍​​រដូវ​កាល​ថ្មី​ Super Super League នា​ពេល​ខាង​មុខ។

ចាន់ វឌ្ឍនាកា ក្រោយ​ស៊ុត​ចូល​ទី Muangthong ជំនួប​មិត្តភាព​២០១៥

តាម​ការ​គ្រោង​ទុក​ក្រុម​ Pahang ដែល​ ចាន់ វឌ្ឍនាកា​​ស្នាក់​នៅ​មួយ​រដូវ​កាល​​ត្រូវ​ជួប​​​ក្រុម​ជើង​ឯក​ថៃ​ Muangthong United នា​ថ្ងៃ​ទី​៥​ ខែ​មករា​ និង​ជួប​សមាជិក​លីគ​កំពូល​ថៃ​ថ្មី​គឺ​ក្រុម​ Air Force Central FC នា​​ថ្ងៃ​ទី​៧​ ខែ​មករា​ ហើយ​ចុង​ក្រោយ​ជួប​ក្រុម​មក​ពី​កូរ៉េ​ខាង​ត្បូង​ Gyeongnam FC ថ្ងៃ​ទី​៩​ ខែ​មករា។

ក្រុម​ Pahang ​​បាន​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា​ ម្សិល​មិញ​មាន​សមាជិក​ថ្មី​២​នាក់​ដែល​ទៅ​ជា​មួយ​គឺ​សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា និង​​កីឡាករ​សិង្ហបុរី​ Safuan Baharuddin។ សមាជិក​ក្នុង​ស្រុក​ផ្សេង​ទៀត​ក៏​រួម​ដំណើរ​ដែរ​ដូច​ជា​ Norshahrul idlan, Mohd Brother Umar, Mohd Hazri rozali និង​ Mohd Wafieyuddin។

នេះ​ជា​ឱកាស​ដ៏​​ល្អ​ដែល​​អតីត​កីឡាករ​បឹងកេត​ និង​ Fujieda MYFC​ ចាន់ វឌ្ឍនាកា​​បង្ហាញ​​ខ្លួន​ទល់​​នឹង​​​ក្រុម​ខ្លាំង​ៗ​នៅ​លើ​ទឹក​ដី​ថៃ​ និង​ឲ្យ​ក្រុម​ខ្លាំង​នៅ​ថៃ​​បាន​​ឃើញ​​ពី​សមត្ថភាព​របស់​គេ​៕

ក្រុម​ Muangthong United
៣​ក្រុម​ត្រូវ​ជួប​ Pahang FC

អត្ថបទ៖ ជាន ចាន់រ៉ា