ត្រៀមផ្លិតទុកបក់ឲ្យហើយ! ជាង១០តំបន់នៅភ្នំពេញ នឹងដាច់ភ្លើងច្រើនថ្ងៃ

  • 2018-01-04 04:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន​ចាប់ពី​ថ្ងៃទី ៥ ដល់ ៧ ខែ​មករា ឆ្នាំ២០១៨ ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីកផ្លូវ។

តំបន់ និង​ពេល​វេលា​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន៖

១. ថ្ងៃសុក្រ ទី៥ ខែ​មករា៖ សង្កាត់​ច្បារ​អំពៅ២ ព្រែកលៀប និង​ព្រែក​តាសេក ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១២ថ្ងៃ​ត្រង់។

២. ថ្ងៃ​សៅរ៍ ទី​៦ ខែ​មករា៖ សង្កាត់​កាកាប​ទី២ កន្ទោក និង​កំបូល ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

៣. ថ្ងៃ​អាទិត្យ ទី​៧ ខែ​មករា៖ សង្កាត់​ព្រែកឯង គោកឃ្លាង ភ្នំពេញ​ថ្មី និង​តំបន់​ភ្លើង​មួយ​ចំនួន ដែល​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៨ ចាប់ពី​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ដល់ស្រុក​ពារាំង ខេត្ត​ព្រៃវែង ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១២ថ្ងៃ​ត្រង់៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម