ស្មាតហ្វូន Essential Phone 128GB លក់​នៅ​ខ្មែរ មាន​មួយ​ទឹក​បាត់

  • 2018-01-04 07:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Essential ដែល​ជា​ស្មាតហ្វូន​ជំនាន់​ដំបូង​របស់​ក្រុមហ៊ុន Essential ទើប​មក​ដល់​ស្រុក​ខ្មែរ​កាល​ពី​ពេល​ថ្មីៗ មាន​លក់​មួយ​ទឹក​ហើយ​ក្នុង​តម្លៃ​ជាង ៥០០ ដុល្លារ។

ស្មាតហ្វូន​ដំបូង​គេ​ដែល​ផលិត​ដោយ​ស្ថាបនិក Android ម៉ូឌែល Essential PH-1ដើរ​ដោយ Android 7.0 មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ ១២៨GB បំពាក់​បន្ទះឈីប Snapdragon 835 អាច​ដាក់​មេម៉ូរី​កាត​ក្រៅ​បាន មាន​ថាមពល​ថ្ម​ប្រភេទ Lionទំហំ ៣ ០៤០ មីលី​អំពែម៉ោង កាមេរ៉ា​ភ្លោះ​ទំហំ ១៣ មេហ្គា​ភិចសែល និង​កាមេរ៉ា​មុខ​ទំហំ ៨ មេហ្គា។

ស្មាតហ្វូន​ដែល​មាន RAM 4GB នេះ​តាម​ការ​ឲ្យ​ដឹង​ពី​ហាង The V Store មាន​តែ​មួយ​ដើម​ទេ​ពណ៌ខ្មៅ​​តម្លៃ ៥៥០ ដុល្លារ។ ចំពោះ​ប្រិយមិត្ត​ដែល​ចង់​បាន​ស្មាតហ្វូន​ស្តុក​ដើម Andoid កាមេរ៉ា​ភ្លោះ​នេះ​អាច​ពិចារណា​បាន៕

រូបភាព៖ The V Store

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម