រឿង Along With The Gods ចាក់ផ្សាយមុនថ្ងៃនៅ Major Cineplex by Smart

  • 2018-01-04 13:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ទើបតែបានទទួលដំណឹងច្បាស់ការថា ខ្សែភាពយន្ដដែលកំពុងតែល្បីល្បាញនៅកូរ៉េ សម្រាប់ឆ្នាំ ២០១៨ រឿង «Along With The Gods» នឹង​ត្រូវ​ចាក់ផ្សាយមុនថ្ងៃជាប្រភេទ 4DX និង​មាននៅតែរោងភាពយន្ត Major Cineplex by Smart តែមួយគត់ ថ្ងៃស្អែកនេះហើយ ផ្សារ Aeon Mall។

Along With The Gods Advance Screening

ជាមួយ​គ្នា​នេះ ក៏មានការថែមជូនកាដូ ប្រតិទិឆ្នាំ ២០១៨ ដ៏ស្រស់ស្អាតភ្លាមពីរោងភាពយន្ត Major Cineplex by Smart ទៀតផង សម្រាប់ការទិញសំបុត្រកុនរឿង ***Along With The Gods*** ជាប្រភេទ 4DX ២សំបុត្រ ។ ក្រៅពីនោះ ក៏មានការបញ្ចុះតម្លៃ ជាច្រើនផងដែរ សម្រាប់សិស្សនិស្សិត ដោយគ្រាន់តែបង្ហាញកាតសិស្សរបស់ខ្លួន។

ការថែមជូន កាដូ ជាប្រតិទិឆ្នាំ ២០១៨

ការបញ្ចុះតម្លៃសម្រាប់ សិស្សនិស្សិត

រឿង **«Along With The Gods» និយាយ ពី បុរសអ្នកពន្លត់អគ្គីភ័យឈ្មោះ ចាហុង បានស្លាប់ក្នុងពេលបំពេញភារកិច្ច ហើយយមទូតនាំផ្លូវ 3 នាក់ នាំព្រលឹងរបស់គាត់ទៅឋានយមរាជ។ ហើយគាត់អាចទៅចាប់ជាតិបានលុះត្រាតែគាត់ឆ្លងផុតការជំនុំជម្រះចំនួន 7 ដងក្នុងរយៈពេល 49 ថ្ងៃ ដោយមានយមទូតនាំផ្លូវទាំងបីនៅក្បែរខ្លួនការពារគាត់ក្នុងការជំនុំជម្រះនេះ។ ក្នុងពេលនោះ មានរឿងរ៉ាវជាច្រើនបានកើតឡើង។

ប្រិយមិត្តអាចទស្សនា Trailer រឿង «Along With The Gods» នៅទីនេះ៖

អត្ថបទ៖ Sunny