Zidane មិន​សូវ​ច្បាស់​សោះ​ពី​អនាគត​ខ្លួន​នៅ Real Madrid

  • 2018-01-04 13:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Zinedine Zidane ក្នុង​ថ្ងៃ​នេះ បាន​បង្ហើប​ថា​ខ្លួន​មិន​ច្បាស់​ទេ​ ថា​ខ្លួន​នៅ​ចាត់​ការ​ក្លឹប​បាន​យូរ​ប៉ុណ្ណា។

ពេល​ដែល​សួរ​ថា តើ​លោក​ចង់​ដឹកនាំ​ក្លឹប Real Madrid យូរ​ប៉ុណ្ណា លោក Zidane បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា៖ "វា​ជា​រឿង​គួរ​ឲ្យ​ក្រៀម​ក្រំ​ណាស់។ នៅ​ Real Madrid អ្នក​មិន​ដឹង​ទេ​ថា អ្នក​អាច​នៅ​ដឹកនាំ​បាន​យូរ​ប៉ុណ្ណា​នោះ"។

ក្រោយ​ថ្លែង​បែប​នេះ លោក​បាន​បន្ត​៖ "ខ្ញុំ​នឹង​ព្យាយាម​បញ្ចប់​រដូវ​កាល​ឲ្យ​បាន​ល្អ​បំផុត ពី​ព្រោះ​យើង​នៅ​ឱកាស​ច្រើន​ទៀត​ក្នុង​ការ​ឈ្នះ​ពាន​ផ្សេងៗ។ ខ្ញុំ​មិន​អាច​គិត​វែង​ពេក​ទេ។ ខ្ញុំ​ចង់​ផ្ដោត​តែ​លើ​ពេល ៦​ខែ​ទៅ​មុខ ដែល​ខ្ញុំ​កំពុង​មាន​តែ​ប៉ុណ្ណោះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប Real Madrid បាន​ចាប់​ផ្ដើម​រដូវ​កាល​នេះ មិន​សូវ​បាន​ល្អ​ទេ ដោយ​ស្មើ និង​ចាញ់​ជា​ច្រើន​ដង។ បចប្បន្ន​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ កំពុង​ឈរ​លេខ ៤ នៅ La Liga មាន​ ១៤​ពិន្ទុ តិច​ជាង Barcelona ដែល​កំពុង​ឈរ​កំពូល​តារាង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី