ឪពុក ចាន់ វឌ្ឍនាកា ទទួល​បាន​ការ​តែង​តាំង​តួនាទី​ថ្មីទៀត​នៅ​ថ្ងៃ​នេះ

  • 2018-01-04 12:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព្រះ​រាជក្រឹត្យ​ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ចេញ​ថ្ងៃ​ទី​៤​ មករា ២០១៨ នេះ ឯកឧត្តម ចាន់ ជេស្ដា ត្រូវ​ជា​ឪពុក​បង្កើត​កីឡាករ​បាល់​ទាត់ ចាន់ វឌ្ឍនាកា ត្រូវ​បាន​ប្រកាស​តែង​តាំង​តួនាទី​ជា​ថ្មី​ទៀត ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម។

ការ​តែង​តាំង​នេះ គឺ​ក្រោយ​មួយ​ថ្ងៃ​ដែល​ឯកឧត្ដម ត្រូវ​បង្គាប់​តាម​រយៈ​ព្រះរាជក្រឹត្យ​ផ្លូវ​ការ​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ឲ្យ​ផ្លាស់​ប្ដូរ​មុខ​តំណែង​ពី​អភិបាល​ខេត្ត​កំពត ទៅ​កាន់​មុខ​តំណែង​ចាស់​របស់​ឯកឧត្ដម​វិញ គឺ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​របស់​ខេត្ត។

យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​នេះ ឯកឧត្ដម ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ជំនួស​តួនាទី​ប្រធាន​មន្ទីរវិញ៕

ឪពុក​ ចាន់ វឌ្ឍនាកា​ ផ្លាស់​ចេញ​ពី​អភិបាល​ខេត្ត​ទៅ​កន្លែង​ដើម​វិញ​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី