អេនឌី បញ្ចេញ Original Song ថ្មី​ទៀត អះអាង​ថា​ពេញ​ចិត្ត​ស្ដូក

  • 2018-01-04 13:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Original Song ថ្មី​មួយ​របស់ អេនឌី ទើប​ចេញ​ផ្លូវ​ការ​រសៀល​ម្សិលមិញ​មាន​ចំណង​ជើង​ថា "ទី​បំផុត​ទើប​ដឹង​ថា​គេ​កុហក" ដែល​សាមី​ខ្លួន​អះអាង​ថា ពេញ​ចិត្ត​បទ​នេះ​ខ្លាំង។

“សម្រាប់​ខ្ញុំ​ពេញ​ចិត្ត​បទ​នេះ​ខ្លាំង​ណាស់ បើ​ធៀប​នឹង​បទ​ផ្សេង​ៗ​ដែល​ចេញ​រួច​ហើយ ព្រោះ​វា​ជា​ឆ្អឹង​រឿង​របស់​ខ្ញុំ​ផ្ទាល់...ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​ស្គាល់​ច្រើន!”។

ទើប​មួយ​រយៈ​នេះ គេ​សង្កេត​ឃើញ​ថា អេនឌី បាន​សម្រុក​ក្នុង​ការងារ​ចម្រៀង​ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចេញ Original Song និង​ការ​គាស់​រំលើង​បទ​ជំនាន់​ដើម​របស់​អជិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត យក​មក​ច្រៀង​សារ​ឡើង​វិញ(Cover)។

វិល​​ទៅ​បទ​ខាង​លើ​វិញ តារា​ប្រុស​រូប​នេះ​អះអាង​ថា វា​ជា Original Song ទី​៣​របស់​លោក​ហើយ ដែល​ពីរ​បទ​មុន​មាន​ចំណង​ជើង​ថា "សាវ៉ា" និង​បទ "មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី"។

អេនឌី ប្រាប់​ថា នឹង​បន្ត​ចេញ Original Song បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ ដើម្បី​ជួយ​លើក​កម្ពស់​បទ​ប្រភេទ​នេះ​ក្នុង​ទីផ្សារ​សិល្បៈ​តន្ត្រី​ជាតិ។ ម្សិលមិញ​នេះ បាន​ថត​បញ្ចប់​មួយ​បទ​រួច​ហើយ ត្រៀម​ចេញ​នា​ពេល​ខាង​មុខ។ យ៉ាង​ក៏​ដោយ ការ​យក​មក​ច្រៀង​ឡើង​វិញ​នូវ​បទ​ជំនាន់​ដើម ក៏​នៅ​បន្ត ព្រោះ​លោក​ក៏​មាន​ចំណូល​ចិត្ត​បទ​អតីតកាល​ខ្លាំង​ដូច​គ្នា ទើប​គាស់​រំលើង​យក​មក​បង្ហាញ​ប្រិយមិត្ត​ម្ដង​ហើយ​ម្ដង​ទៀត។

តោះ...ឥឡូវ​ស្ដាប់ Original Song របស់ អេនឌី ថ្មី​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម