Spurs និង​ West Ham ស៊ុត​បាញ់​ពី​ចម្ងាយ​ម្នាក់​១​គ្រាប់​ចែក​ពិន្ទុ​គ្នា​នៅ​ Wembley

  • 2018-01-05 01:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២២​បាន​បញ្ចប់​ការ​ប្រកួត​ទាំង​ស្រុង​ត្រឹម​យប់​មិញ​ ដែល​គូ​ចុង​ក្រោយ​គឺ Tottenham Hotspur ស្មើ​គ្នា​ ២​ទល់​នឹង​២ ជាមួយ West Ham។

ជំនួប​នៅ​កីឡដ្ឋាន​ Wembley ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ទាំង​ពីរ​បើក​ការ​វាយលុក​គ្នា​ខ្លាំង​នៅ​វគ្គ​ទី​មួយ​ពិសេស​គឺ​ម្ចាស់​ផ្ទះ​ Spurs បាន​គាប​សង្កត់​ក្រុម​ភ្ញៀវ​ម្ដង​ជា​ពីរ​ដង​ តែ​​រាល់​លើក​បាល់​ដែល​ស៊ុត​ត្រូវ​រារាំង​ជាប់​​ដោយ​ខ្សែ​ការពារ​ West Ham។

បន្ទាប់​ពី​បាញ់​គេ​អស់​គ្រាប់​នៅ​វគ្គ​ទី​ពីរ​នាទី​៧០​ ខ្សែ​បម្រើ​ Pedro Obiang បាន​ស៊ុត​មួយ​ជើង​ពី​ចម្ងាយ​ចូល​មុំ​កៅ​ ធ្វើ​ឲ្យ​ West Ham នាំ​មុខ​១​គ្រាប់​មុន​។​ យ៉ាង​ណា​នាទី​៨៤​ Heung-Min Son តាម​ស្មើ​ឲ្យ​ Spurs បាន​វិញ​ហើយ​ជា​ការ​ទាត់​ពី​ចម្ងាយ​ដូច​គ្នា។

លទ្ធផល​ស្មើ​គ្នា​ធ្វើ​ឲ្យ​ក្រុម​លោក Mauricio Pochettino រំកិល​ខ្លួន​មក​លេខ​៥​ក្នុង​តារាង​ចាញ់​លេខ​៤​ Liverpool ចំនួន​៣​ពិន្ទុ​ រីឯ​ West Ham វិញ​ស្ថិត​នៅ​លេខ​១៥៕

អត្ថបទ៖ វិរ័ត្ន