ប្រយ័ត្នទឹកភ្នែក! ថ្ងៃនេះប៉ូលិសចាប់អ្នកអត់ពាក់មួកសុវត្ថិភាពខ្នាតធំបំផុត ជាប្រវត្តិសាស្រ្ត

  • 2018-01-05 01:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​មករា​នេះ លោក​នាយ​ឧត្តម​សេនីយ៍ ​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ នឹង​ដឹកនាំ​ប្រតិបត្តិការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​មាន​កង​កម្លាំង​អន្តរាគមន៍​ពិសេស​ចូលរួម​ទៀតផង។

រូបភាព៖ ហ្វេសប៊ុក

លោក​ឧត្តម​សេនីយ៍​ត្រី ​ចេវ ហាក់ ស្នងការ​រង​នគរបាល​ជាតិ ​បាន​ឲ្យ​ដឹង​កាល​ពី​យប់​មិញ​ថា ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​មករា ​គឺ​ចុះ​អនុវត្ត​ទាំង​១២​ខណ្ឌ។ ចំពោះ​ការ​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គឺ​ត្រួត​ពិនិត្យ​លើ​អ្នក​ធ្វើ​ដំណើរ​មិន​ពាក់​មួក​សុវត្ថិភាព​ ​និង​អ្នក​ជិះ​បញ្ច្រាស ​ជា​ដើម។ លោក​បាន​បន្ត​ថា ​គោលដៅ​សំខាន់​ៗ​ដែល​ចុះ​អនុវត្ត​មាន​ដូច​ជា នៅ​មុខ​ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ មុខ​វត្ត​ទួល​ទំពូង ​ព្រមទាំង​គោលដៅ​មួយ​ចំនួន​ទៀត៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម