កូនព្យុះ​ប្រចាំឆ្នាំ ​២០១៨ "បូឡាវិន​" ​នឹង​ធ្វើឲ្យ​កម្ពុជា​មានភ្លៀង​ធ្លាក់​ទាំងថ្ងៃ​ទាំង​យប់

  • 2018-01-05 01:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ​បាន​ចេញ​សេចក្តី​ជូនដំណឹង​បញ្ជាក់ពី​ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹង​ទទួល​រងឥទ្ធិពល​ខ្សោយ​ពី​កូនព្យុះឈ្មោះថា​ "បូឡាវិន​""។ ​ព្យុះ​នេះ​បានកើត​ឡើងនៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន​ បានវិវត្ត​ខ្លួន​ទៅជាកូនព្យុះទី១ ប្រចាំឆ្នាំ ២០១៨ ​ដែល​បណ្តាល​ឲ្យកម្ពុជា​រង​ឥទ្ធិពល​មាន​ភ្លៀងធ្លាក់​រាយ​ប៉ាយ​ចែកជាពីរវេន ពីតិច​ទៅបង្គួរ​​ស្ទើរ​ទូទាំង​ប្រទេស​។ ចាប់​ពីថ្ងៃ​ទី០៥ ដល់ ០៩ ​ខែមករា​ ឆ្នាំ២០១៨ មានភ្លៀងធ្លាក់ពេលថ្ងៃ និងពីថ្ងៃទី ០៧ ដល់ ០៩ មករា នឹងមានធ្លាក់ពេលយប់។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដូចខាងក្រោម៖

អត្ថបទ៖ ស៊ិន សាវ៉េត