Salah ផ្ដួល​ Mane និង​ Aubameyang លើក​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក​

  • 2018-01-05 02:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah​ របស់​ Liverpool ត្រូវ​បាន​បោះ​ឆ្នោត​ជា​កីឡាករ​ឆ្នើម​របស់​ទ្វីប​អាហ្វ្រិក​ប្រចាំ​ឆ្នាំ​២០១៧។​

តារា​ជើង​ស៊ុត​ជំនាញ​ជើង​ឆ្វេង​មាន​ពិន្ទុ​នាំ​មុខ​លេខ​២ Sadio Mane ដែល​ជា​មិត្ត​រួម​ក្រុម ​និង​លេខ​៣​ Pierre-Emerick Aubameyang របស់​ Dortmund។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​១៧​គ្រាប់​នៅ​ Premier league និង​២៣​គ្រាប់​គិត​លើ​គ្រប់​កម្ម​វិធី, ជួយ​អេហ្ស៊ីប​រង​ជើង​ឯក​ Africa Cup of Nations ឆ្នាំ​២០១៧​ និង​ឡើង​ទៅ​លេង​ជុំ​ផ្ដាច់​ព្រ័ត្រ​ World Cup លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០។

មុន​មក​កាន់​ក្លឹប​មាន​មូលដ្ឋាន​នៅ Merseyside កីឡាករ​ពាក់​លេខ​១១​នៅ​ Liverpool បាន​ស៊ុត​១៥​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​១១​ដង​នាំ​​ Roma ឲ្យ​ឈរ​លេខ​២​នៅ​ក្របខ័ណ្ឌ​ Serie A។

Salah និង​ Mane នឹង​ហោះ​ពី​ប្រទេស​ហ្គាណា​ទី​ដែល​ប្រគល់​ពាន​ទៅ​កាន់​ Liverpool វិញ​មុន​ជំនួប​ Everton យប់​នេះ​តែ​យ៉ាង​ណា​រូប​គេ​មិន​អាច​លេង​បាន​ទេ​ដោយ​សារ​របួស៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ័ត្ន