iPhone 7/7Plus ,8/8Plus និង iPhone X តាម​ហាង​ធ្លាក់​ថ្លៃ​ប៉ុណ្ណា​ហើយ?

  • 2018-01-05 03:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី iPhone X បាន​ប្រកាស​ចេញ​លក់​​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា តម្លៃ​នៅ​តាម​ហាង​នានា​មួយ​ចំនួន​ហាក់​មាន​ការ​ប្រែប្រួល ដោយ​បន្ត​ធ្លាក់​ថ្លៃ​ជា​បន្ត​​បន្ទាប់​។

ខាង​ក្រោម​នេះ​ជា​តម្លៃ iPhone 7/7Plus ,8/8Plus និង X ថ្មី​និង​មួយទឹក​ដែល​ដាក់​លក់​​នៅ​តាម​ហាង​នាៗ​ក្នុង​ទីក្រុង​ភ្នំពេញ៖

ហាង អាន ឆែ

សម្រាប់ iPhone 7 ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៤៥០ ដុល្លារ, iPhone 8 សម្រាប់​ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៥៩០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ៦៣០ ដុល្លារ

iPhone 8Plus ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៧៨០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ ៨៦០ ដុល្លារ និង iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ ១ ០៥០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ ១ ១៥០ ដុល្លារ

(បញ្ជាក់​ នេះជា​​តម្លៃ​ប្រភេទ​មួយ​ទឹក)

ហាង អៀ សុខហៀង

iPhone 7Plus ​ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៥៩៩ ដុល្លារ, iPhone 7Plus ទំហំ 128GB មាន​តម្លៃ​ប្រមាណ ៦៩៩ ដុល្លារ

iPhone 8Plus ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៨៨០ ដុល្លារ អត់​ធានា និង​មាន​ធានា​រយៈពេល​មួយ​ឆ្នាំ​តម្លៃ​ប្រមាណ ៩៣០ ដុល្លារ

iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ១២០ ដុល្លារ​ អត់​មាន​ធានា និង​មាន​ធានា​តម្លៃ​ប្រមាណ ១១៧០​ ដុល្លារ​ សម្រាប់​ទំហំ 256GB(អស់ស្តុក)។

(បញ្ជាក់​ថា នេះ​ជា​តម្លៃ​ iPhone ថ្មី)

ហាង នគរ

iPhone 7 ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៤៦៦ ដុល្លារ និងiPhone 7Plus ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៥៨០ ដុល្លារ ចំណែក​ទំហំ 128GB មាន​តម្លៃ​ប្រមាណ ៦៨០ ដុល្លារ​​

iPhone 8 ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៧០០ ដុល្លារ និង iPhone 8Plus ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៨៥០ ដុល្លារ iPhone X អស់​ស្តុក ។

(បញ្ជាក់នេះ​ជា​តម្លៃ iPhone មួយ​ទឹក)

ហាង ស្រ៊ី ផ្លឹស

iPhone 7 ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៥៨០ ដុល្លារ, ទំហំ 128GB មាន​តម្លៃ​ប្រមាណ ៦៨០ ដុល្លារ iPhone 7Plus ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៧១០ ដុល្លារ និង​ទំហំ 128GB មាន​តម្លៃ​ប្រមាណ ៨២០ ដុល្លារ

iPhone 8 Plus ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៨៨០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ ៩៥៥ ដុល្លារ iPhone X សម្រាប់​ទំហំ 64GB មាន​តម្លៃ​ប្រមាណ ១ ១១០ ដុល្លារ និង​​ទំហំ ២៥៦GBមាន​តម្លៃ​ប្រមាណ ១ ២៥០ ដុល្លារ

(​បញ្ជាក់នេះជា​តម្លៃ iPhone មួយ​ទឹក)

ហាង សុខលី

iPhone 7 ថ្មី ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៦៥០ ដុល្លារ iPhone 7Plus ថ្មី ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៧៦៩ ដុល្លារ iPhone 8 ថ្មី​ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៨៣៨ ដុល្លារ iPhone 8Plus ថ្មី ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៩៤៨ ដុល្លារ

សម្រាប់​មួយ​ទឹក iPhone 7Plus Red ទំហំ 128GB មាន​តម្លៃ​ប្រមាណ ៧៣០ ដុល្លារ iPhone 7Plus Silver, Gold និង Rose Gold ទំហំ 128GB មាន​តម្លៃ​ប្រមាណ ៦៨០ ដុល្លារ iPhone 7 ,8/8Plus និង X អត់​មាន។

ហាង សៀង លីន

iPhone 7 ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៥៨០ ដុល្លារ ទំហំ 128GB មាន​តម្លៃ​ប្រមាណ ៦៧០ ដុល្លារ ទំហំ 256GB មាន​តម្លៃ​ប្រមាណ ៧៣០ ដុល្លារ

iPhone 7Plus ទំហំ 32GB មាន​តម្លៃ​ប្រមាណ ៦៩០ ដុល្លារ ទំហំ 128GB មាន​តម្លៃ​ប្រមាណ ៧៩០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ ៨៤០ ដុល្លារ

(នៅហាង​សៀងលីន​ 7/7Plus ថ្មីនិង​មួយ​ទឹក​ខុស​គ្នា​​ប្រហែល ១៥០ដុល្លារ

សម្រាប់ iPhone 8 ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៧៤០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ ៨៩០ ដុល្លារ iPhone 8Plus ទំហំ 64GB មាន​តម្លៃ​ប្រមាណ ៨៧០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ ៩៩០ ដុល្លារ និង 8Plus មាន​ការ​ធានា​រយៈ​ពេល​មួយ​ឆ្នាំ ទំហំ 64GB តម្លៃ​ប្រមាណ ៩៤៨ ដុល្លារ ទំហំ 256GB មាន​តម្លៃ​ប្រមាណ ១ ១២៥ ដុល្លារ

(នៅហាង​សៀងលីន 8/8Plus ថ្មី​និង​មួយ​ទឹក​ខុស​គ្នា​ប្រហែល ១២០ដុល្លារ

សម្រាប់ iPhone X ថ្មី​អត់​មាន​ធានា ទំហំ 64GB មាន​តម្លៃ​ប្រមាណ ១ ១១៥ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ ១ ២៦០ ដុល្លារ

(នៅហាង​សៀងលីន iPhone X ​ថ្មីនិ​ងមួយ​ទឹក​ខុស​គ្នា​​ប្រហែល ១២០​ដុល្លារ

បញ្ជាក់ថា តម្លៃ​ដែលទទួល​បានពី​ហាង​ទាំង​នេះ អាច​មាន​ការ​ប្រែ​ប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ។

តម្លៃ iPhone X លក់​ពី​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ៖

តម្លៃ​ពីFalcon Tech​ ​និង​ ​Smart

  • iPhone X​ ​ម៉ូដែល​ ​៦៤GB​ ​មាន​តម្លៃ​ ​១ ២២៨​ ​ដុល្លារ
  • iPhone X​ ​ម៉ូដែល​ ​២៥៦GB​ ​មាន​តម្លៃ​ ​១ ៤០៨​ ​ដុល្លារ

តម្លៃ​ពី​ ​iOne

  • iPhone X​ ​ម៉ូដែល​ ​៦៤GB​ ​មាន​តម្លៃ​ ​១ ២២៩​ ​ដុល្លារ
  • iPhone X​ ​ម៉ូដែល​ ​២៥៦GB​ ​មាន​តម្លៃ​ ​១ ៤២៩​ ​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អានអត្ថបទបន្ទាប់៖

អត្ថបទ៖ ម៉េងងី