ស្ញប់ស្ញែង! ខ្មែរមានឈុត​អលង្ការធ្វើ​ពី​មាស​ អាយុកាល​ច្រើន​សតវត្សរ៍​ ឯក្បាច់រចនាល្អ​វិចិត្រ

  • 2018-01-05 06:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មោទនភាព​មួយ​​សម្រាប់​ប្រជាជាតិ​ខ្មែរ​ ​បាន​កើត​លើទឹក​ដី​ដែន​សុវណ្ណភូមិ​​ ដែល​ជា​ភូមិ​មាស​ប្រាក់​ និង​ជា​ទឹក​ដី​នៃ​ជង្រុក​វប្បធម៌ដ៏​ចំណាស់​នៅ​អាស៊ីអាគ្នេយ៍។ ជា​ភ័ព្វ​វាសនា​កូនខ្មែរ មាន​ដូន​តា​​ពូកែ​​​ច្នៃ ប្រឌិត ​និង​ប្រាជ្ញា​ល្អឯក​ ទាំង​ការ​រស់​នៅ​ និង​សិល្បៈ​តុប​តែង​កាយរបស់ប្រើប្រាស់ ​គ្រឿង​សម្រាប់​គោរព​បូជា។

​​ ជាក់​ស្ដែង​​គ្រឿងអលង្ការសម្រាប់​តុប​តែង​ព្រះ​បដិមា​ថ្ម ​ដែល​តម្កល់​នៅ​តាម​ប្រាសាទ​មួយ​ឈុត​នេះ​ទើប​បាន​វិល​និវត្តន៍​ចូល​ក្នុង​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​ទី​២ ធ្នូ​​ឆ្នាំ​២០១៧ ថ្មី​នេះ​ក៏​អស្ចារ្យ​ដែរ​។ គ្រឿង​ទាំង​នេះធ្វើពីមាស ដោយមានល្បាយជាតិប្រាក់ខ្លះ និងមានដាំត្បួងថ្មក្វាតនៅផ្នែកខ្លះៗ។

គ្រឿងអលង្ការមួយឈុុតនោះរួមាន ក្បាំងមកុដ១ ក្បាច់ផ្កាព្កុលសៀតពីលើត្រចៀក២ កុណ្ឌល២ សុរង្គក១ វ័ណ្ទទ្រូង ខឹមខាត់១ និងកងកន់២។ ​ក្បាច់រចនា​មើល​ទៅ​តូចៗ​ ឆ្មាៗ​ ដែល​អាច​បង្ហាញ​ឲ្យ​ដឹង​ថា​បាន​​ធ្វើ​ឡើង​ដោយ​​ការ​ប្រុង​ប្រយ័ត្ន​​បំផុត ទើប​ល្អ​ក្រៃ​យ៉ាង​នេះ។

គ្រឿងមួយ​ឈុត​នេះដែរ​ត្រូវ​បានសារមន្ទីរ​ជាតិជ្រើស​រើស​​បំពាក់​លើ​ព្រះបដិមា​ធ្វើ​ពីថ្ម​ភក់​មួយ​អង្គ​ រចនា​បទ​បា​ភួន​នា​សត​វត្សរ៍​ទី១១ គ.ស។ តាម​សេចក្ដី​សន្និដ្ឋាន​បាន​បង្ហាញ​ថា​ គ្រឿង​តម​តុប​តែង​មួយ​ឈុត​នេះ​ ប្រហែល​ជា​មាន​កំណើត​ក្នុង​ចន្លោះ​ ភាគ​ទី​២​នៃ​សតវត្សរ៍​ទីទី​១០​គ.ស​ ដល់​ដើម​សតវត្សរ៍​ទី​ទី​១២ នៃ គ.ស​។ ទ្រព្យ​ដ៏​ត្រ​កាល​នេះ​ទើប​បាន​វិវត្តន៍​ ពី​ចក្រភព​អង់គ្លេស មក​ដែន​កម្ពុជា​វិញ​ កាលពីចុងខែធ្នូកន្លងទៅ។

គ្រឿងអលង្ការ​បុរាណ​មួយ​ឈុត​ទៀត គឺ​ជា​ប្រភេទ​ឈុត​មាន​ប្រវត្តិ​មិន​ធម្មតា​ដែរ​ គឺ​នៅ​សម័យ​អង្គរ ហើយនេះ​ជា​ប្រភេទ​គ្រឿង​អលង្ការ​ដ៏​កម្រ​បំផុត​នៅ​សេស​សល់​ ដែល​មាន​មកុដ​រាជ​​​ ​ត្រសាល់​ កុណ្ឌល (កាវ) សង្វារ មុក្ដាហារ​ (ជាដើម​។

តាម​កំណត់ហេតុ​​របស់​លោក​ ជីវ ​តា​ខ្វាន់​ ដែល​មក​ដល់​កម្ពុជា​ក្នុង​ចុង​សតវត្ស​រ៍ទី​ ១៣ បាន​បង្ហាញ​ថា​ ក្នុង ព្រះ​រាជ​វាំង​ខ្មែរ​នា​សម័យ​នោះ​ គេ​ប្រើ​គ្រឿង​អលង្ការ​មាស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​មាន​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ​ ។​

ដោយ​គេ​សន្និដ្ឋាន​ថា​មកុដ មាស មាន​គ្រប់​ជិត​សក់ និង ក្រសាល សម្រាប់ ព្រះរាជា​ ហើយ​​មកុដ​ មាស​ដែល មាន​ក្បាំង​ និង​មុក្ដាហារ​ (ខ្សែក - កង) ​​គឺ​សម្រាប់​ព្រះ​មហេសី​ ឬគ្រឿង​អលង្ការ​សម្រាប់​ញាតិវង្ស​។ គ្រឿង​មួយ​ឈុតនេះ​ ត្រូវបរទេសប្រគល់ត្រលប់មកឲ្យកម្ពុជាវិញនៅឆ្នាំ២០០៨។

ក្រៅពីគ្រឿងអលង្ការទាំងពីរឈុតខាងលើ ក៏មាន​គ្រឿង​តុប​តែង​កាយ​បុរាណ​មាន​មួយ​មាន​អាយុកាល​ជាច្រើន​សតវត្ស​រ៍ ​និងគ្រឿង ប្រើ​ប្រាស់​ពី​មាន​ជាច្រើន​ទៀត​កំពុង​តែ​ដាក់​បង្អួត​សម្រស់​ដល់​​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​ ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ដ៏​កម្រ​ រយៈ​ពេល​មួយ​ខែ​ ចាប់​ពី​ថ្ងៃ​ទី ០៤ មករា​ដល់​ថ្ងៃ ទី​ ០៣ កុម្ភៈ ឆ្នាំ​២០១៨​ នៅ​សារមន្ទីរជាតិ​៕

អត្ថបទៈ ស្រីអូន