​គម្ពីរ​ស្លឹក​រឹត​របស់​ខ្មែរ​ ​កំពុង​ត្រៀមបញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ​​

  • 2018-01-05 06:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គម្ពីរ​ស្លឹក​រឹតដែលជាកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​​របស់ខ្មែរ​ ​បាន​កំពុង​​ត្រៀម​បញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោក។ នេះ​បើ​តាម​ប្រភពពីអ្នក​មើល​ការ​ខុស​ត្រូវ និង​ថែរក្សា​គម្ពីរ​ស្លឹក​រឹតនៅ​បណ្ណាល័យ​ជាតិ​។

(រូបភាព ហ្វេសបុក)

លោក​ កៅ សារ៉ន ​គ្រូ​ប្រវត្តិសាស្ត្រ​ប្រចាំ​បណ្ណាល័យ​ជាតិ​ បានបញ្ជាក់ប្រាប់ Sabay ​ឲ្យដឹង​ថា ​កាលពី​ចុងឆ្នាំ​ ២០១៧ ​គម្ពីរ​ស្លឹក​រឹតដែលតម្កល់នៅបណ្ណាល័យជាតិ ត្រូវបាន​ក្រសួង​វប្បធម៌​ប្រមូល​ប​ដើម្បី​ញ្ជូនទៅ​​អង្គការ​យូនីស្កូ​ និងត្រៀមដាក់​បញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

យ៉ាងណាក្ដី លោកគ្រូ សារ៉ន មិនទាន់ដឹងដំណឹងច្បាស់ថា​ ការប្រកាសចូលក្នុងបញ្ជី​បេតិកភណ្ឌ​ជាផ្លូវការនៅពេលណាឡើយ។

គួរ​រំឭក​ថា ​គម្ពីរស្លឹករឹត​កើត​មាន​នៅ​ប្រទេស​កម្ពុជា​ ​តាំងពី​មានកំណើត​ព្រះពុទ្ធសាសនា ផ្សាយ​ចូលមក​ដល់​ប្រទេស​កម្ពុជា​ ។ ជាគម្ពីរដែល​មាន​ចារ​ ពុទ្ធវចនៈ ​ទាំងព្រះវិន័យ​ ព្រះអភិធម្ម​ ទាំងបាលី​ សម្រាយ​ក្ដី ក្បួន​ហោរាស្ត្រ​ តម្រា​ សម្រាប់​ទស្សន៍​ទាយក្ដី​ ច្បាប់​ផ្សេង​ ៗ សម្រាប់​គ្រប់គ្រង​ប្រទេស​ ​មាន​ច្បាប់​ “ជ័យជេដ្ឋា” ជាដើម​ ក្ដី ​នៅក្នុង​ប្រទេស​កម្ពុជា​ ​សុទ្ធតែ​គេចារចុះ​លើស្លឹករឹត​ ​ឬក្រាំង​ទាំងអស់​ ដោយ​គេនិយម​ថាជា​ថាវរវត្ថុ​ជាប់រឹងមាំ​ តម្កល់​ទុកបាន​យូរអង្វែង​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី