ស្គាល់​ឲ្យ​ហើយ Kepa ត្រៀម​ក្លាយ​ជា​អ្នក​ចាំទី​ថ្មី​របស់ Real Madrid

  • 2018-01-05 07:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទេរ​អ្នក​ចាំទី​វ័យ​ក្មេង Kepa Arrizabalaga  ពី​ក្លឹប Athletic Bilbao មក​កាន់ Real Madrid ជិត​សម្រេច​១០០​%​ហើយ ក្រោយ​ធ្វើ​ការ​ពិនិត្យ​សុខភាព​រួចរាល់​កាល​ពី​ម្សិលមិញ។

ក្រុម​យក្ស​អេស្ប៉ាញ Madrid មាន​ទំនុក​ចិត្ត​ថា នឹង​អាច​យក​អ្នក​ចាំទី​អេស្ប៉ាញ​រូប​នេះ​មក​កាន់​ក្រុម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ បន្ទាប់​​ពី​ការ​ពិនិត្យ​សុខភាព​​ជោគជ័យ​។ kepa បាន​មក​ដល់​ទីក្រុង​ Madrid កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ Hospital Sanitas La Moraleja។

​​Real Madrid នឹង​ត្រូវ​ចំណាយ​២០​លាន​អឺរ៉ូ ដើម្បី​ទិញ​ផ្ដាច់​​កុងត្រាកីឡាករ​វ័យ​២៣​ឆ្នាំ​​ខាង​លើ​។ នៅ Athletic Bilbao អ្នក​ចាំទី​ទើប​តែលេង​ឲ្យ​ឈុត​ធំ​អេស្ប៉ាញ​បាន​ម្ដង​រូប​នេះ គឺ​ជា​ជម្រើស​ទី​១លើ​ជើង​ចាស់  Gorka Iraizoz និង Iago Herrerín៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ