ទីក្រុង៥លើ​ពិភព​លោក គួរ​តែទៅ​ក្រេប​ទឹក​ឃ្មុំ​ឲ្យ​ស្គាល់​ជាតិ​ម្ដង

  • 2018-01-09 03:38:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទីក្រុង​ស្អាតៗ​លើ​ពិភព​លោក​នេះ មាន​ច្រើន​ណាស់ តែ​បើ​កន្លែង​ដែល​សក្ដិសម​សម្រាប់​អ្នក​ទើប​រៀបការ​រួច​ចង់​ទៅ​លេង ហាក់​ត្រូវ​ចំណាយ​ពេល​ស្វែង​រក​បន្តិច។ Sabay នឹង​លើក​យក​ទីក្រុង​ស្អាតៗ​ទាំង៥ នៅ​ជុំវិញ​ពិភព​លោក ដែល​សម​សម្រាប់​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង។

​១. ក្យូ​តូ (Kyoto) ប្រទេស​ជប៉ុន​

​អ្នក​អាច​នឹង​គិតថា​ហៅ​ឈ្មោះ​ក្រុងគេ​ខុស ដោយសារ​ភាគច្រើន​ស្គាល់​តែ តូ​ក្យូ (Tokyo) តែ​តាមពិត ទីក្រុង​ក្យូ​តូ (Kyoto) ក៏​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ ដោយសារ​វា​ជា​ទីក្រុង​វ​ប្បធ​ម៌ ឬ​ទីក្រុង​បុរាណ​របស់​ជប៉ុន ដែល​ប្រពៃណី​របស់​ប្រទេស​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតសរសើ​រ​។ ក្រៅពី​វ​ប្បធ​ម៌ និង​សំណង់ផ្ទះ​បុរាណ អ្នក​ក៏​អាច​មើល​ផ្កា​រីក​ដ៏​ស្រស់ស្អាត ទេសភាព​ភ្នំ​ទឹកកក Fuji របស់​ល្បី​របស់​ជប៉ុន​ផងដែរ​។

​២. ឌូ​បៃ (Dubai) ប្រទេស​អារ៉ាប់​រួម​

​និយាយ​រឿង​ទីក្រុង ឌូ​បៃ សូម្បីតែ​រឿង Hollywood ល្បីៗ ក៏​មក​ថត​នៅ​ទីក្រុង​នេះដែរ​។ វាល​ខ្សាច់ Sahara ដ៏​ធំ​ល្វឹងល្វើយ​ជារឿង​ដំ​បូ​ង​ដែល​អ្នក​គិតដល់ បន្ទាប់មក​អ្នក​គួរតែ​ឡើង​អគារ​ខ្ពស់​ជាងគេ​លើ​ពិ​ភព​លោក Burj Kalif មើល​ទេសភាព​ទីក្រុង​ទាំងមូល និង​ផ្ដិត​រូបថត​ស្អាតៗ​។ ហើយ​បើ​អាច គួរ​ទៅ​ស្នាក់នៅ Hotel ផ្កាយ​៧ នៅ​ទី​នោះ​ផងដែរ​។ ក្រៅពី​នេះ អ្នក​ក៏​អាច​ទៅ​សួន​ទឹក​ដ៏​ធំ ដើរ​ផ្សារ Dubai Mall ជិះ Helicopter មើល​ទិដ្ឋភាព Dubai ទាំងមូល និង​ធ្វើ​រឿង​ពិសេសៗ​ជាច្រើន​ទៀត​។

​៣. ហុងកុង (Hong Kong) ប្រទេស​ចិន​

​ក្រៅពី​ទៅ​ភ្លក់​អាហារ​ចិន​ដ៏​ល្បី​នៅ​ទីក្រុង​នេះហើយ អ្នក​ក៏​គួរ​ទៅ​វត្ត​ព្រះ​បដិមា ១ ម៉ឺន​អង្គ ឬ Polin Monastery ដែល​មាន​ព្រះ​បដិមា​មាស​ធំៗ ៣ អង្គ ដើម្បី​សុំ​សេចក្ដីសុខ ពិសេស​សម្រាប់​អ្នក​ទើប​រៀបការ​ថ្មីថ្មោង​នេះ​តែម្ដង​។ អ្នក​ក៏​អាច​ទៅ Victoria Peak ដើម្បី​មើល​ទេសភាព​ហុងកុង​ទាំងមូល និង​ជិះ កាណូត​ទៅ​សម្រាក​នៅលើ​ទឹកសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ព្រម​ទាំង​កន្លែង​ជាច្រើន​ទៀត​។​

​៤. ប៉ារីស (Paris) ប្រទេស​បារាំង​

​រាង​ឆ្ងាយ​ពី​អាស៊ី​ប​ន្តិ​ច​មែន ប៉ុន្តែ​ពិបាក​នឹង​ចោល​ក្រុង​មួយ​នេះ​ណាស់ ព្រោះ​មនុស្ស​ជាច្រើន​ប្រាថ្នា​ចង់​ទៅ​តួ​ប៉​ម Effiel Tower ដើម្បី​ថតរូប​ជាមួយ​គូស្នេហ៍​ខ្លួន​នៅ​ទី​នោះ​។ ក្រៅពី​នេះ គេ​ក៏​និយម​ចងខ្សែជំ​នួ​ស​ឲ្យ​ការ​ចាក់សោ​នៅលើ​ស្ពាន Pont Des Arts​។ នៅ​មាន​សា​រម​ន្ទី​រ បណ្ណាល័យ ដើរ​ភ្លក់​អាហារ ទិញ​អីវ៉ាន់ និង​រឿង​ជាច្រើន​ទៀត ដែល​អ្នក​គួរ​គិតដល់​។

​៥. វិន​នីស (Venice) ប្រទេស​អ៊ីតាលី​

​មួយ​នេះ​ក៏រាង​ឆ្ងាយ​ប​ន្តិ​ច​ដែរ តែ​ទីក្រុង​របស់​អ៊ីតាលី​នេះ ពិតជា​ស័ក្ដិសម​។ ក្រៅពី​កន្លែង​ស្អាត​សម្រាប់​ថតរូប អ្នក​អាច​ជិះទូក​ក្នុង​ទីក្រុង​មើល​ទេសភាព ភ្លក់​ភី​ហ្សារ​បស់ Italy ដែល​ល្បី​ថា​ឆ្ងាញ់​ជាងគេ និង​អាហារ​ផ្សេងៗ​ទៀត​។ ថ្វី​ត្បិត​នៅ​ទី​នោះ​ងាយស្រួល​នឹងវ​ង្វេ​ង​ផ្លូវ តែ​វា​ក៏​ជា​ចំណុច​ល្អ​ផងដែរ ព្រោះ​អាច​បង្កើន​អនុស្សាវរីយ៍​សម្រាប់​គូស្នេហ៍​ថ្មី​ថ្មោង​។ ចំណែកឯ​មើល​ថ្ងៃ​រះ​ថ្ងៃ​លិ​ច​នៅ​ទី​នោះ គឺជា​រឿង​ដែល​មិនអាច​រំលង​បាន​។

ចង់​ដឹង​ច្បាស់ មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត


អត្ថបទ៖ វិទូ