តាំង​ពី​ចូល​សិល្បៈ​មក ដឹង​ថាតារាស្រី​ថៃ​ជួរ​មុខទាំង ១០​នេះ​​បាន​​ពាន​​ប៉ុន្មាន​ហើយ?

  • 2018-01-06 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ដែល​តារាៗ​ម្នាក់ៗ​ទទួល​បាន​ សុទ្ធ​សឹង​ជា​ការ​ប្រឹងប្រែង​ ក្រាញ​ននៀល​ក្នុង​ពិភព​សិល្បៈ​នា​ពេល​កន្លង​មក។

ដូច​តារា​ស្រី​ថៃ​ទាំង​ ១០​រូប​ក្នុង​អត្ថបទ​ថ្ងៃ​នេះ​ បាន​ខិតខំ​មិន​ខ្លាច​នឿយ​ហត់​ក្នុង​ការ​សម្ដែង​ ដើម្បី​បំពេញ​ចិត្ត​អ្នក​គាំទ្រ។ ជា​លទ្ធផល​ក្រៅ​ពី​មាន​ភាព​ល្បីល្បាញ​ហើយ​នោះ​ ពួកគេ​ក៏​បាន​ទទួល​មក​វិញ​នូវ​កិត្តិយស​មិន​អាច​កាត់​ថ្លៃ​បាន​ពី​ការងារ​សិល្បៈ​ គឺ​ពាន​រង្វាន់​ដ៏​មាន​អត្ថន័យ​បំផុត។

ប្រិយមិត្ត​ច្បាស់​ជា​ចង់​ដឹង​ហើយ​ ថា​តើ​តារា​ស្រី​ថៃ​ទាំង​ ១០​នោះ​មាន​អ្នកណា​ខ្លះ? ហើយ​ម្នាក់ៗ​ទទួល​បាន​ពាន​ប៉ុន្មាន​ទៅ​ហើយ​ ចាប់​តាំង​ពី​ចូល​សិល្បៈ​ រហូត​ដល់​ពេល​នេះ៖

១. តារា​សម្ដែង​ Yaya Urassaya

បន្ទាប់​ពី​ឈាន​ជើង​ចូល​ក្នុង​ពិភព​សិល្បៈ​ថៃ​អស់​រយៈ​ពេល​ ជាង​ ៦ឆ្នាំ​មក​ Yaya បាន​ទទួល​ពាន​រង្វាន់​ចំនួន​ ៦៧​ហើយ។

២. តារា​សម្ដែង​ Aum Patchrapa

រយៈ​ពេល​ចូល​សិល្បៈ​ជាង​ ២០​ឆ្នាំ Aum បាន​ពាន​ចំនួន ៨៧។

៣. តារា​សម្ដែង​ Anne Thongprasom

សម្រាប់​តារា​ជើង​ចាស់​ សម្រស់​មិន​ចេះ​អន់​ថយ​ Anne បញ្ជ្រាប​ខ្លួន​ចូល​វិថី​សិល្បៈ​ ២៥ឆ្នាំ​មក​ហើយ​ និង​ទទួល​បាន​ដល់​ទៅ​ ៨៥​ពាន​ឯណោះ។

៤. តារា​សម្ដែង​ Chompoo Araya

ម្ដាយ​កូនភ្លោះ​រូបនេះ​វិញ​ ទទួល​បាន​ឱកាស​មាស​ឱកាស​ប្រាក់​ អាច​ដណ្ដើម​បាន​ពាន​ដល់​ទៅ​ ៥០ ក្នុង​រយៈ​ពេល​ ១៩​ឆ្នាំ ដែល​ចូល​សិល្បៈ។

៥. តារា​សម្ដែង​ Nune Woranuch

តួ​ឯក​ស្រី​នាង​ "ឡាំយ៉ង” វិញ​ ក៏​មិន​ណយ​ដែរ គឺ​ក្នុង​រយៈ​ពេល​ ១៩​ឆ្នាំ​មក​នេះ​ នាង​មាន​ឱកាស​ទទួល​បាន​ពាន​ ៤៦​ឆ្នាំ។

៦. តារា​សម្ដែង​ Pooklook Fonthip

ចំណែក​តារា​ស្រី​រូប​នេះ​វិញ​ បាន​ពាន​ ៤៣ ឯណោះ​ ត្រឹម​រយៈ​ពេល​ ៨​ឆ្នាំ​ដែល​នាង​ចូល​សិល្បៈ។

៧. តារា​សម្ដែង​ Kwan Usamanee

រយៈ​ពេល​ ២៣​ឆ្នាំ​ទៅ​ហើយ​ ដែល​ Kwan តស៊ូ​ក្នុង​វិស័យ​សិល្បៈ​ ហើយ​កន្លង​មក​នេះ​នាង​បាន​ពាន​ចំនួន​ ៤១។

៨. តារា​សម្ដែង​ Mai Davika

តារា​វ័យ​ក្មេង​សម្រស់​បាន​រូបនេះ​ មាន​ពាន​កាន់​ក្នុង​ដៃ​ ២២​ហើយ​ ក្រោយ​ឈាន​ជើង​ចូល​សិល្បៈ​ ៨ឆ្នាំ។

៩. តារា​សម្ដែង​ Ploy Chermarn

Ploy ទទួល​បាន​ពាន​ចំនួន​ ៤១​ ក្រោយ​ប្រឹង​ប្រែង​ក្នុង​វិស័យ​សិល្បៈ​រយៈ​ពេល​ ២៣​ឆ្នាំ។

១០. តារា​សម្ដែង​ Taew Natapohn

បន្ទាប់​ពី​ចូល​សិល្បៈ​អស់​រយៈ​ពេល​ជាង​ ១១​ឆ្នាំ​ Taew បាន​ពាន​ ១៥៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី