ពាក់កណ្តាលខែនេះ PNN នឹង​ប្តូរ​ម៉ោង​ចាក់ផ្សាយ​រឿង​ភាគ​ថៃ​ហើយ

  • 2018-01-05 09:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PNN នឹង​ផ្លាស់ប្តូរ​ម៉ោង​ចាក់ផ្សាយ​ភាព​យ​ន្ត​ភាគ​ថៃ ពី​ម៉ោង​ ៦ ​ល្ងាច​ទៅ​ចាក់ផ្សាយ​នៅ​ម៉ោង ១១​ ថ្ងៃត្រង់​វិញ​ រៀង​រាល់ថ្ងៃ​ចន្ទ​ដល់​ ​សុក្រ ហើយ​ក៏​មាន​បន្ថែម​ការ​ចាក់ផ្សាយ​រឿង​ភាគ​ថៃ​នៅ​ម៉ោង​ ១២ ​ថ្ងៃត្រង់​ផងដែរ ដើម្បី​បំពេញ​ត​ម្រូ​វ​ការ​របស់​ទស្ស​និក​ជន​ដែល​ចង់​ទស្សនា​​ភាគ​ថៃ។

កញ្ញា ទូច បុប្ផា ប្រធាន​គ្រប់​គ្រង​កម្មវិធី​ទូរ​ទស្សន៍ PNN បានឲ្យដឹងថា​៖ “បន្ទាប់ពី​ស្ទាប​ស្ទង់​ពីទស្សនិក​ជន​ បាន​ឲ្យ​ដឹងថា​មាន​ការគាំទ្រ និង​តាមដាន​រឿង​ភាគ​នៅ​ PNN កើនឡើង​គួរឲ្យ​កត់​សម្គាល់ ដូច្នេះ​ទើបយើងសម្រេច​ប្តូរ និង​បន្ថែម​ម៉ោង​ផ្សាយ ដែល​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​មករា នេះ"។

កញ្ញា​បន្ថែមថា រឿង​ភាគ​ដែល​ត្រូវ​ចាក់ផ្សាយ​នៅ​ឆ្នាំ​ថ្មី​នេះ សុទ្ធតែ​ជា​រឿង​​ល្បី ​ពេញ​និយមនៅ​​ថៃ ដែល​ PNN បាន​សិទ្ធិផ្តាច់មុខ​ពី​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ ៣ ​ថៃ​។

រឿង​ដំបូង​ដែល​ត្រូវ​​ចាក់ផ្សាយ​នៅ​ម៉ោង​ថ្ងៃត្រង់​នេះ មាន​ចំណងជើងថា "​ចុងភៅ​កំលោះ" ដែល​​សម្តែង​ដោយ​លោក Louis Scott (Louis) និង​កញ្ញា Ranida Techasit (Preem) ហើយ​ជា​ប្រភេទ​រឿង​មនោសញ្ចេតនា លាយ​ឡំ​​នឹង​កំប្លែង។ រឿង​នេះ មាន​ផ្សាយ​រៀងរាល់ថ្ងៃ​ ចន្ទ ដល់​ សុក្រ វេលា​ម៉ោង ១២ ដល់ ១ ​រសៀល ចាប់​ពី​ថ្ងៃទី ១១ មករា ​នេះ​។

ឯ​រឿង​ទី​២ "ផ្កា​រីក​ក្នុង​ភ្លើង" គឺ​ជា​ប្រភេទ​រឿង​បែប​មនោ​ស​ញ្ចេ​ត​ស្នេហា​ខុស​វណ្ណៈ សម្តែង​ដោយ​លោក Warit Sirisantana (Mai) និង​កញ្ញា Nittha Jirayungyurn (Mew) នឹង​ចាក់ផ្សាយ​រៀងរាល់ថ្ងៃ​ ចន្ទ ដល់​ សុក្រ វេលា​ម៉ោង ១១ ដល់ ១២​ ថ្ងៃត្រង់ ចាប់​ពី​ថ្ងៃទី ២៦ មករា ​នេះ​ តទៅ។

ចង់ដឹងថា​សាច់រឿង​ល្អមើល​យ៉ាងណា កុំភ្លេចតា​មដាន​លើ​ PNN ពី​ម៉ោង ១១​ ថ្ងៃត្រង់ ដល់​ម៉ោង ១​ រសៀល​។​ តាមដាន​ព័ត៌មាន​​ពីរឿង​ភាគ PNN សូម​ចូល​ផេក PNNDramaFanClub

ដោយ៖ ថា ម៉ាលីដា