Mourinho បង្ហើប​មូលហេតុ​ម៉េច​បាន​មិន​ទាន់​ទិញ​ផ្ទះ​នៅ​ទី​ក្រុង Manchester

  • 2018-01-05 12:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ក្នុង​ថ្ងៃ​នេះ បាន​បង្ហើប​ពី​មូល​ហេតុ​ដែល​លោក​បន្ត​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ហើយ​មិន​ទាន់ទិញ​ផ្ទះ​នៅ​ទី​ក្រុង Manchester បើ​ទោះ​ជា​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លឹប Manchester United អស់​ពេល ១​ឆ្នាំ​កន្លះ​ទៅ​ហើយក្ដី។ ហេតុផលនៅ​ពី​ក្រោយការណ៍​នេះ​ គឺ​ថាមកពីលោកខ្ជិល។

ទាក់​ទិន​នឹង​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​បន្ត​ស្នាក់​នៅ​សណ្ឋាគារ​ ហើយ​មិន​ទាន់​ទិញ​ផ្ទះ លោក Mourinho បាន​ពន្យល់​ថា៖ "ខ្ញុំ​ខ្ជិល​ខ្លាំង​ណាស់។ ខ្ញុំ​ចូល​ចិត្ត​ស្នាក់​នៅ​សណ្ឋាគារ​ជាង ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល និង​ផាសុកភាព​ផង។ ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​បារម្ភ​ពី​ខ្ញុំ​ឡើយ"។

លោក Mourinho ធ្វើដំណើរចាកចេញពីសណ្ឋាគារ Lowry កាល​ពីពេលកន្លងទៅ

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ជំនួស​តំណែង​លោក Luis Van Gaal ជា​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ មក លោក Jose Mourinho បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ Lowry រហូត​ដល់​ពេល​បច្ចុប្បន្ន ដោយ​មិន​ទាន់​គិត​គូរ​រក​ទិញ​ផ្ទះ​នៅ​ទី​ក្រុង Manchester នៅ​ឡើយ។

ការណ៍​នេះ​កន្លង​មក បាន​ធ្វើ​ឲ្យ​លេច​ចេញ​ជា​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា​ លោក​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ដឹកនាំ​ក្លឹប Manchester United។ ទោះ​ជា​យ៉ាង​ណា ជា​រឿយៗ​លោក Mourinho តែង​បដិសេធ​នឹង​ពាក្យ​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម