Real អាច​បញ្ចេញ Ronaldo ដើម្បី​ប្រមូល​លុយ​ទិញ Neymar

  • 2018-01-06 03:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារា​បាល់ទាត់​ជា​ទូតសុឆន្ទៈ​របស់ CLEAR ដែល​ជា​ខ្សែប្រយុទ្ធ​លេច​ធ្លោ​របស់​Real Madrid ត្រៀម​​បញ្ចេញ Ronaldo ចោល​​ក្នុង​ខែ​នេះ ដើម្បី​ប្រមូល​លុយ​ទិញ កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​បំបែក​កំណត់​ត្រា​ពិភពលោក Neymar។ បើ​តាម​សារព័ត៌មាន Express របស់​អង់គ្លេស​ចុះ​ផ្សាយ​ថ្ងៃ​សុក្រ​ល្ងាច​មិញ​នេះ។

ម្ចាស់​ក្លឹប​អធិរាជស លោក Florentino Perez កំពុង​ធ្វើ​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឱ្យ Ronaldo ចេញ​ឲ្យ​បាន​ក្នុង​ខែ​នេះ ខណៈ Neymar ក៏​ចង់​ឲ្យ Ronaldo ដើរ​ចេញ​មុន​ពេល​រូបគេ​ទៅ​ដល់​ទឹក​ដី Bernabeu ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា Real Madrid ក៏​ត្រូវ​ពិបាក​ចិត្ត​ដោយ​​មិន​ដឹង​ថា​ត្រូវ​បណ្តេញ Ronaldo ចេញ​ដោយ​របៀប​ណា ព្រោះ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ជួយ​ក្លឹប​ឲ្យ​លើក​ពាន Champions League ៣​ដង នា​៤​រដូវ​កាល​ចុង​ក្រោយ​នេះ។ ប្រភព​ខាង​លើ​បន្ត។

ដំណឹង​​ដែល Real ចង់​លក់ កំពូល​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ចេញ​ធ្វើ​ឲ្យ​ក្លឹប​តោខៀវ Chelsea ភ្ញាក់​ផ្អើល​ជាង​គេ​នូវ​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​នេះ ខណៈ​ Man Utd និង PSG រង់​ចាំ​ដៃ​១០​បើ​ Ronaldo ចេញ​មែន។

Real Madrid ធ្លាប់​ចង់បានខ្សែប្រយុទ្ធរូបនេះពីក្លឹប Santos នៅឆ្នាំ 2013 ប៉ុន្តែពេល​នោះ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បានជ្រើសរើសចូលរួមជំនួស Barca ជំនួស​វិញ ជា​កន្លែង​ដែលរូប​គេ​បានឈ្នះពានរង្វាន់ Champions League មួយអំឡុងពេលលេងរយៈពេល 4 ឆ្នាំ៕

ប្រភព៖ Dailymail | Express   ប្រែ​សម្រួល៖ សុខ លាងហ៊ត