Van Dijk តែតចុងម៉ោងជួយ Liverpool ទម្លាក់ Everton ពី FA Cup

  • 2018-01-05 23:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានទម្លាក់គូប្រជែងអ្នកជិតខាង Everton ចេញពី FA Cup បន្ទាប់ពីយកឈ្នះដោយលទ្ធផល ២ ទល់នឹង១។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Anfield ម្ចាស់ផ្ទះមានទម្រង់លេងល្អជាងដោយគ្រប់គ្រងបាល់រហូត៦១% និងស៊ុត១៤លើក ខណ:ភ្ញៀវស៊ុតបានតែ៤លើកប៉ុណ្ណោះ។ គ្រាប់ទីមួយក្នុងជំនួបនេះកើតឡើងនៅនាទី ៣៥ជាការទាត់ប៉េណាល់ទីរបស់ ប្រធានក្រុម Milner ក្រោយ Lallana ដួលក្នុងប្រអប់គ្រោះថ្នាក់។

នៅវគ្គទីពីរខ្សែបម្រើ Sigurdsson បានស៊ុតដាច់ចង្កេះអ្នកចាំទីបញ្ចូលទីឲ្យ Everton តាមស្មើបានវិញ។ យ៉ាងណានៅនាទី៨៤ ខ្សែការពារចំណូលថ្មី និងមានតម្លៃខ្លួនថ្លៃបំផុតលើលោក Virgil van Dijk បានលោតតែតឲ្យ Liverpool យកឈ្នះការប្រកួតនឹងឈានទៅជុំទី៤បន្តទៀត៕

អត្ថបទ៖ វីរ័ត្ន