“តម្លៃស្នេហ៍" ដាក់បញ្ចាំងម្ដងទៀតក្រោយពីដណ្ដើមបានពាន
- 2018-01-06 02:45:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“តម្លៃស្នេហ៍" ដាក់បញ្ចាំងម្ដងទៀតក្រោយពីដណ្ដើមបានពាន
ចន្លោះមិនឃើញ
ភាពយន្តខ្នាតធំរឿង "តម្លៃស្នេហ៍" ដែលនាំចូលដោយ "ពូព្រហ្ម"ត្រៀមដាក់បញ្ចាំងជាថ្មីម្ដងទៀត ក្រោយពីទទួលបានពានរង្វាន់ចំនួន៤ ពីមហោស្រពភាពយន្តជាតិលើកទី៥ កាលពីថ្ងៃ ទី១០ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅ។
លោក ព្រំ សិលា អ្នកចាត់ការទូទៅរបស់ ពូព្រហ្ម បានឲ្យដឹងថា នេះគឺជាកិត្តិយសមួយសម្រាប់ ពូព្រហ្ម ដែលទទួលបានសិទ្ធិចែកចាយរឿង "តម្លៃស្នេហ៍" សម្ដែងដោយកញ្ញា ស៊ិន យូប៊ីន ទើបតែទទួលបានពានរង្វាន់ជាតារាស្រីឆ្នើម។
បន្ថែមពីនេះលោកថា "ពូព្រហ្ម" នឹងបន្តលើកស្ទួយ និងជំរុញការផ្សព្វផ្សាយផ្សាយភាពយន្តខ្មែរ ឲ្យទទួលបានការគាំទ្រពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។
“បាទនៅថ្ងៃដាក់បញ្ចាំងសាជាថ្មីនេះដែរ ដើម្បីបង្កើនវិសាលភាពដល់អ្នកគាំទ្រ និងឲ្យតម្លៃដល់ភាពយន្តខ្មែរ កញ្ញា ស៊ិន យូប៊ីន ព្រមទាំងតារាសម្ដែង ក្នុងរឿងតម្លៃស្នេហ៍ នឹងធ្វើទស្សនកិច្ចនៅរោងកុននានាទាំងនៅភ្នំពេញ និងខេត្តសៀមរាប"។ នេះបើតាមលោក ព្រំ សិលា និយាយ។
រឿងតម្លៃស្នេហ៍ នឹងដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបៗនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាបនៅថ្ងៃទី ១៨ និង ១៩ ខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះហើយ៕