ដើម​ឆ្នាំ​ថ្មី​ភ្លាម​ អែត វីន ប្រកាស​ឡើង​តម្លៃ​​ខ្លួន​ភ្លែត​តែ​ម្ដង

  • 2018-01-06 06:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ប្រុស​ក្នុង​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​​" បាន​លើក​ឡើង​ថា​ ខណៈ​ពេល​នេះ​តម្លៃ​ខ្លួន​របស់​លោក​​ឡើង​ខ្ពស់​ជាង​មុន ពេល​​ចេញ​ថត​ភាពយន្ត​ភាគ​ និង​ខ្នាត​​ធំ​មួយ​រឿង​​​ទទួល​បាន​ចាប់​​ពី ៥០០០ ដុល្លារ​ឡើង​។

អែត វីន បាន​រៀប​រាប់​ថា​​ បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ ២០១៧ គឺ​ខុស​គ្នា​​ពី​មុន​​លោក​​ទទួល​បាន​ពី ៣៥០០ ដុល្លារ ទៅ ៤០០0 ដុល្លារ​តែប៉ុណ្ណោះ​​។​ ការ​​ឡើង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​មុន​នេះ​​លោក គិត​ថា​មិន​ថ្លៃ​​ហើយ​ក៏​មិន​ថោក​ដែរ​ ជា​តម្លៃ​មួយ​​ដែល​សមរម្យ​​​ហើយ​ផលិតករ​អាច​ទទួល​យក​បាន​។

​លោក​ថា​៖​"បាទ​បង​ តម្លៃ​ខ្លួន​​​ ៥០០០ ដុល្លារ​ខ្ញុំ​ទើប​តែ​ឡើង​ពេល​ចូល​ឆ្នាំ​ថ្មី​ ២០១៨នេះ​ឯង​បង​ សម្រាប់​ផលិតករ​ខ្មែរ តែ​បើ​ផលិតករ​បរទេស​ខ្ញុំ​យក​តម្លៃ​លើស​ពី​ហ្នឹង។ ចំពោះ​ខ្ញុំ​តម្លៃ​ខ្លួន​ដែល​ឡើង​នឹង​មិន​បាន​គិត​ថា​រឿង​ភាគ​ ឬ ខ្នាត​ធំ​ សាច់​រឿង​វែង​ឬ​ខ្លី​នោះ​ទេ​អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​ស៊ី​១​រឿង​បង​"។

ទោះ​បី​ជា​តម្លៃ​ខ្លួន​ឡើង​ខ្ពស់​ជាង​មុន​ក្ដី នៅ​ដើម​ឆ្នាំ​ ២០១៨ នេះ​ អែត វីន នៅ​តែ​មាន​ផលិតករ​ក្នុង​ស្រុក​​ទាក់​ទង​ឲ្យ​លោក​សម្ដែង​ភាព​យន្ត​ជា​បន្តបន្ទាប់​ទៀត​ផង​​។ ក្រៅ​ពី​ផលិតករ​ខ្មែរ​ក៏​មាន​​បរទេស​​ទាក់​ទង​​មក​ដែរ​ តែ​លោក​ពុំ​ទាន់​​បាន​សម្រេច​ចិត្ត​​នៅ​ឡើយ​ទេ​​ពី​សំណាក់​ផលិតករ​បរទេស​ ព្រោះ​ពេល​នេះ​កំពុង​តែ​ចរចា​ម៉ោង​ និង​ពេល​វេលា​ឲ្យ​ត្រូវ​រ៉ូវ​គ្នា​ជា​មុន​សិន​៕​​

ចុចអាន៖អេននី ហ្សាម បែក​សាច់​ទ្រលុក​ទ្រលន់​ដោយសារ​មាន​កូន?​

ចុចអាន៖ជូ ដាវី ផលិតករភាពយន្តខ្មែរបារាំង ចាយតែប្រាក់រង្វាន់

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី