Wenger ត្រូវ​ពិន័យ​មិន​ឲ្យ​ឈរ​បញ្ជា​កូន​ក្រុម​៣​ប្រកួត​

  • 2018-01-06 07:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger ត្រូវ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ ឬ FA ដាក់​បម្រាម​មិន​ឲ្យ​ឈរ​បញ្ជា​កូន​ក្រុម​ចំនួន​៣​ប្រកួត​ និង​ពិន័យ​ជា​ប្រាក់​៤ម៉ឺន​ផោន​ព្រោះ​តែ​បង្ហាញ​កាយវិការ​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​ទល់​នឹង​ West Brom កាល​ពី​ថ្ងៃ​អាទិត្យ។​

Wenger

អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​​ផ្ទុះ​កំហឹង​ចំពោះ​អាជ្ញាកណ្ដាល​ដែល​ផ្ដល់​ប៉េណាល់ទី​ដល់​ West Bromដោយ​សារ​ប៉ះ​ដៃ​កីឡាករ​ Calum Chambers នៅ​ចុង​ម៉ោង​នាទី​៨៩​ ធ្វើឲ្យ​ការ​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ ១​ទល់​នឹង​១។​

FA ​ឲ្យ​ដឹង​ថា​ Wenger ទទួល​ស្គាល់​ចំពោះ​ភាសា​និយាយ​ និង​កាយវិការ​របស់​លោក​ថា​បាន​ប្រព្រឹត្ត​មិន​សមរម្យ​ដាក់​​អាជ្ញាកណ្ដាល​ Mike Dean។ បុរស​វ័យ​៦៨​ឆ្នាំ​នឹង​អនុវត្ត​​ពិន័យ​ដំបូង​ចំ​ប្រកួត​ FA Cup ទល់​នឹង​ Nottingham Forest។ ប្រកួត​ទី​២​គឺ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ League Cup ទល់​ Chelsea និង​បន្ត​អវត្តមាន​ទល់ Bournemouth នៅ​ Premier League៕ ​

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម