Chelsea ផ្ដល់​លេខ​៨​​វីរបុរស​ Lampard ដល់​សមាជិក​ថ្មី​ Barkley

  • 2018-01-06 07:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​ចុះ​ហត្ថលេខា​យក​ Ross Barkley ពី​ Everton ជា​ផ្លូវ​​ការ​ក្នុង​តម្លៃ​ផ្ទេរ​១៥​លាន​ផោន​កាល​ពី​ថ្ងៃ​ម្សិលមិញ។

Barkley

ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​បាន​ចុះ​កិច្ចសន្យា​រយៈ​ពេល​៥​ឆ្នាំ​កន្លះ​ជាមួយ​ក្លឹប​ជើង​ឯក​ចាស់​ Premier League ដោយ​ពាក់​អាវ​លេខ​៨​ដ៏​ល្បីល្បាញ​របស់​វីរបុរស​ Frank Lampard និង​ Oscar។

Barkley បាន​ចំណាយ​ពេល​១៣​ឆ្នាំ​រួមរស់​ជាមួយ​ Everton ជា​ក្លឹប​ដែល​គេ​ចូល​ហាត់​ឲ្យ​ថ្នាល​យុវជន​កាល​ពី​​២០០៥​ ក្នុង​វ័យ​១១​ឆ្នាំ។ កីឡាករ​​អន្តរជាតិ​អង់គ្លេស​លេង​បាន​១៥០​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​២១​គ្រាប់​ឲ្យ​ក្លឹប​មាន​​មូលដ្ឋាន​នៅ Goodison Park និង​លេង​បាន​២២​ប្រកួត​ដែរ​ឲ្យ​ជម្រើស​ជាតិ៕

ប្រភព៖ Independent   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម