ទី​បំផុត​ បេប៊ី ដាច់​ចិត្ត​បង្ហាញ​មុខ​គូស្នេហ៍​ហើយ​?

  • 2018-01-06 09:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ធ្លាប់​មាន​ព័ត៌មាន​ស្នេហា​​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​ ស្រាប់​តែ​ពេល​នេះ​កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី បាន​បង្ហាញ​មុខ​គូស្នេហ៍​​ឲ្យ​មហា​ជន​បាន​ស្គាល់​​ជា​សាធារណៈ​ហើយ​។

ជាក់​ស្ដែង​​​នៅ​ព្រឹក​មិញ​នេះ​ត្រូវ​ជា​ថ្ងៃ​ខួប​កំណើត​គូស្នេហ៍​ បេប៊ី បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ អប​ជាមួយ​ពាក្យ​ពេចន៍​​ខ្លី​​តែ​មាន​​អត្ថន័យ​​ថា​៖​" Happy Birthday to my ប្រុស​ស្នេហ៍​ ជូនពរ​ឲ្យ​​មាន​សុខភាព​ល្អ​ រក​ស៊ី​​មាន​បាន​សំណាង​ល្អ​ណា​"។

ការ​បង្ហាញ​មុខ​​​​បុរស​រូប​សង្ហា​ម្នាក់​​ដែល​​នាង បាន​អះ​អាង​នៅ​លើ​ហ្វេស​ប៊ុក​ថា​ជា​គូ​ស្នេហ៍​រួច​មក​​ ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ផង​ដែរ​។

ពាក់​ព័ន្ធ​រឿង​រ៉ាវ បេប៊ី បង្ហាញ​មុខ​បុរស​ម្នាក់​​​ថា ជា​គូស្នេហ៍​នេះ​ដែរ​សាមី​ខ្លួន​ទាំង​ពី​​មិន​អាច​សុំ​បកស្រាយ​បាន​នោះ​ទេ​ ព្រោះ​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​៕

បេប៊ី និង​បុរសម្នាក់​​ដែល​នាង​បង្ហោះ​លើ​ហ្វេស​ប៊ុក​ថា​ជា​គូស្នេហ៍​

អត្ថបទ៖ ឆុង ស៊ីណាន