តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​របស់​កីឡាករ​ទាំង​១០ ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់

  • 2018-01-07 03:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Virgil van Dijk បាន​​ផ្ទេរ​ទៅ Liverpool ក្នុង​តម្លៃ​បំបែកកំណត់ត្រា​ជា​ខ្សែ​ការពារ​ថ្លៃ​បំផុត ឥឡូវ​ដល់​វេន Philippe Coutinho ម្តង​ ដែល​ទើប​សម្រេច​​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​បន្ទាប់​ពី Neymar។

ខាង​ក្រោម​នេះ​គឺ​ជា​កីឡាករ ដែល​តម្លៃ​ផ្ទេរ​ខ្លួន​​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់៖

១ Neymar ២២២ លាន​អឺរ៉ូ (ផ្ទេរ​ពី Barcelona ទៅ PSG កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​កាល​មុន)

២ Philippe Coutinho ១២០ លាន​​អឺរ៉ូ (ផ្ទេរ​ពី Liverpool ទៅ Barcelona នៅ​ថ្ងៃ​ទី ៦ ខែ​មករា​ ឆ្នាំ​២០១៨​នេះ)

៣ Ousmane Dembele ១០៥ លាន​​អឺរ៉ូ (ផ្ទេរ​ពី Borussia Dortmund ទៅ Barcelona រដូវ​ក្តៅ​ឆ្នាំ​មុន)

៤ Paul Pogba ១០៥ លាន​​​អឺរ៉ូ (ផ្ទេរ​ពី Juventus ទៅ Man Utd ក្នុង​ឆ្នាំ​២០១៦)

៥ Gareth Bale ១០០,៨ លាន​​អឺរ៉ូ (ផ្ទេរ​ពី Spurs ទៅ Real ក្នុង​ឆ្នាំ ២០១៣)

**​៦ តារា​ឆ្នើម​ដែល​តំណាង​ផ្សព្វផ្សាយ​របស់ CLEAR គឺ​Cristiano Ronaldo ៩៤ លាន​អឺរ៉ូ** (ផ្ទេរ​ពី Man Utd ទៅ Real ក្នុង​ឆ្នាំ​២០០៩)

៧ Gonzalo Higuain ៩០ លាន​អឺរ៉ូ (ផ្ទេរ​ពី Napoli ទៅ Juventus ក្នុង​ឆ្នាំ​២០១៦)

៨ Romelu Lukaku ៨៤,៨ លាន​អឺរ៉ូ (ផ្ទេរ​ពី​ Everton ទៅ Man Utd ក្នុង​ឆ្នាំ​ ២០១៧)

៩ Virgil van Dijk ៨៤,៥ លាន​អឺរ៉ូ (ផ្ទេរ​ពី Southampton ទៅ Liverpool ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨)

១០ Luis Suarez ៨២,៣ លាន​អឺរ៉ូ (ផ្ទេរ​ពី Liverpool ទៅ Barcelona ក្នុង​ឆ្នាំ​២០១៤)

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត