ក្ដៅៗ ស្រី​ស្អាត បេប៊ី យក Range Rover ប្ដូរ​យក Land Cruiser

  • 2018-01-07 02:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ចម្រៀង កញ្ញា កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ​ម្សិល​មិញ​នេះ ទើប​តែ​ទិញ​រថយន្ត​ថ្មី​មួយ​ម៉ាក​ Land cruiser ដោយ​ការ​ទិញ​នេះ គឺ​នាង​បាន​យកRange Rover របស់​នាង​ទៅ​ប្ដូរ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី ម្ចាស់​ហាង​រថយន្ត​ដែល​នាង​បាន​ទៅ​ទិញ​ប្រាប់​​នៅ​ព្រឹក​នេះ។

​ស្រីស្អាត បេប៊ី បាន​ទិញ​​​ Land cruiser កាល​ពី​ម្សិល​មិញ​នេះ ក្នុង​តម្លៃ​ជាង​៧ម៉ឺន​ដុល្លារ ចំណែក Range Rover ដែល​នាង​យក​ទៅ​ប្ដូរ​នោះ ម្ចាស់​ហាង​មិន​បាន​ប្រាប់​តម្លៃ​​ឡើយ ត្បិត​អី​​​ខ្លាច​អតិថិជន​ដឹង​ទៅ​ពិបាក​លក់​ចេញ។ "គាត់​យក​ Range Rover របស់​គាត់​មក​ដូរ​បង Land cruiser ថ្លៃ​ជាង​៧ម៉ឺន ចំពោះRange Rover ខ្ញុំ​សូម​មិន​ប្រាប់​តម្លៃ​ទេ ព្រោះ​បើ​គេ​ដឹង​ពិបាក​លក់​ចេញ" លោក នាគ សូណា ថៅកែ ទិញ​លក់​រថយន្ត នៅ​ក្នុង​សង្កាត់​ទឹក​ល្អ​៣ ខណ្ឌ​ទួលគោក ថ្លែង​ប្រាប់ Sabay។

ជុំវិញ​ការ យក Range Rover ប្ដូរ​យក Land cruiser ​ខាង​លើ នៅ​ព្រឹក​នេះ Sabay មិន​អាច​ស្នើ​សុំ​ការ​​បក​ស្រាយ​ពី​សាមី​ខ្លួន​បាន​ឡើយ ត្បិត​អី​ទូរសព្ទ​របស់​នាង ខល​ចូល​មិន​មាន​អ្នក​ទទួល ៕

អត្ថបទ៖ ស៊ុនហួត