Costa ​នៅ​តែ Costa ​ចូល​លេង​លើក​ដំបូង​នៅ La Liga ​ស៊ុត​ចូល ​បាន​កាត​ក្រហម

  • 2018-01-07 02:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costa ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឱ្យ​ក្លឹប Atletico Madrid ​វិញ​ហើយ​កាល​ពី​យប់មិញ​នេះ ដោយ​រក​បាន​១​គ្រាប់ ​និង​ទទួល​បាន​កាត​ក្រហម​ភ្លាម​ៗ​ផង​ដែរ។

ក្រោយ​ចាកចេញ​ពី Chelsea ​ខ្សែ​ប្រយុទ្ធ​មុខ​កាច​រូប​នេះ​បាន​ត្រលប់​ទៅ​លេង​ឱ្យ AT Madrid ​វិញ ​តែ​សោកស្ដាយ​ត្រូវ​រង់​ចាំ​ពាក់​កណ្ដាល​រដូវ​កាល​ទើប​អាច​ចូល​លេង​បាន។ ​តួយ៉ាង​នៅ​យប់មិញ ​កីឡាករ​កើត​នៅ​ប្រេស៊ីល ​តែ​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ម្នាក់​នេះ​ធ្វើ​បាន​ល្អ ​រក​បាន​១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ដំបូង។ អ្វី​ដែល​សោកស្ដាយ ​ការ​ត្រេកអរ​ពេក​របស់​គេ ​ដែល​រត់​ចេញ​ពី​ទីលាន​ទៅ​អបអរ​ជាមួយ​អ្នក​គាំទ្រ​នោះ ​ត្រូវ​ទទួល​បាន​កាត​លឿង ​ជា​កាត​ទី​២​ក្នុង​ប្រកួត​នេះ ​បណ្ដាល​ឱ្យ​ឈាន​ដល់​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​តែ​ម្ដង។

ការ​បាន​កាត​ក្រហម​ក្នុង​ប្រកួត​ដំបូង​នេះ​ដែរ ​ត្រូវ​បាន​គេ​គិត​ថា​កីឡាករ​លេង​កាច​ម្នាក់​នេះ ​នឹង​នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល ​ហើយ​នឹង​ធ្វើ​ឱ្យ​ក្របខណ្ឌ La Liga ​កាន់​តែ​ក្ដៅ​គគុក​ថែម​ទៀត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី