Coutinho ​​​ថា ក្ដី​ស្រមៃ​​ផ្លាស់​ទៅ​ Barcelona ​ក្លាយ​ជា​ការ​ពិត​ហើយ

  • 2018-01-08 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​​​បម្រើ​ប្រយុទ្ធ Philippe Coutinho ​នឹង​ប្រកាស​ផ្លូវ​ការ​នៅ​ម៉ោង ១១:៣០​នាទី​​ថ្ងៃ​ត្រង់​​​នេះ​ម៉ោង​នៅ​អង់គ្លេស​ ត្រូវ​នឹង​ម៉ោង ៦:៣០​​ល្ងាច​​នៅ​តំបន់​អាស៊ាន។

ជា​មួយ​ការ​ទៅ​រស់​នៅ​ជា​មួយ​ FC Barcelona នេះ​ Coutinho បាន​និយាយ​​នៅ​លើ Twitter របស់​ខ្លួន​ថា ៖​ «​សួស្ដី​​អ្នក​គាំទ្រ​របស់​​ FC Barcelona ទាំង​អស់។ ​ខ្ញុំ​​មក​ទី​នេះ​រួច​រាល់​ ហើយ​ក្ដី​ស្រមៃ​របស់​ខ្ញុំ​​មួយ​នេះ​ក៏​បាន​ក្លាយ​ជា​ការ​ពិត​ដែរ។ ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ឃើញ​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ស្អែក​»។

​​ក្នុង​បទ​សម្ភាសន៍​​ជា​មួយ Barca TV ខ្សែ​បម្រើ​​​ជម្រើស​ជាតិ​ប្រេស៊ីល​រួប​នេះ​​និយាយ​​​ថា ​ពិត​ជា​មាន​ភាព​សប្បាយ​រីករាយ​​ក្រោយ​ពេល​ដឹង​ថា បាន​លេង​ជា​មួយ Lionel Messi និង​ Luis Suarez ក្នុង​រយៈ​ពេល​ដ៏​ខ្លី​​ខាង​មុខ​នេះ។

Philippe Coutinho វ័យ​២៥​ឆ្នាំ​បាន​ផ្លាស់​ទៅ​ជា​មួយ FC Barcelona ក្នុង​តម្លៃ ១៤២ លាន​ផោន ​កាល​ពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លង​ទៅ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម