លេខ​ ៧ ១៤ ឬ ២៤ សម​នឹង Philippe Coutinho?

  • 2018-01-09 02:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ជា​កីឡាករ Barcelona កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ប៉ុន្តែ​កីឡាករ​តម្លៃ​ខ្លួន​១៤៥​លាន​ផោន​នេះ​មាន​ទាន់​មាន​លេខ​ពាក់​នៅ​ឡើយ​ទេ។

ក្នុង​កិច្ច​បង្ហាញ​ខ្លួន​ក្នុង​​កីឡដ្ឋាន Nou Camp កីឡាករ​ប្រេស៊ីល​ត្រូវ​បាន​ទទួល​ស្វាគមន៍​​ពី​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ ក្រោយ​ផ្ទេរ​ចេញ​ពី Liverpool ក្លាយ​ជា​កីឡាករ​ថ្លៃ​លើ​លោក​ទី​ពីរ បន្ទាប់​ពី Neymar។ ប៉ុន្តែ​​ពេល​​គ្រា​ពាក់​អាវ Barca​ បង្ហាញ​ខ្លួន Coutinho មិន​ទាន់​មាន​លេខ​អាវ​សម្គាល់​ខ្លួន​នៅ​ឡើយ​ទេ។

តាម​ការ​វិភាគ កីឡាករ​វ័យ​២៥​ឆ្នាំ​អាច​នឹង​ពាក់​អាវ​លេខ​១៤​ ដែល​ធ្លាប់​ពាក់​ដោយ​អតីត​វរបុរស​ Barca លោក Johan Cruyff សញ្ជាតិ​ហូឡង់ និង​បច្ចុប្បន្ន​គ្រង​ដោយ​ខ្សែ​ការពារ Javier Mascherano។ ហេតុ​អ្វី​ត្រូវ​ផ្ទេរ​លេខ​អាវ​របស់ Mascherano ទៅ Coutinho? មូលហេតុ Mascherano ធ្លាប់​បាន​និយាយ​ថា គេ​នឹង​អាច​ចាកចេញ​ពី​ក្លឹប​ ក្រោយ​​​​បាត់​កន្លែង​លេង​ជម្រើស​១១​នាក់​ ដោយ​នៅ​ពី​ក្រោម​សិស្ស​ប្អូន Samuel Umtiti។

ចំណែក​លេខ​៧ ក៏​ជា​ជម្រើស​មួយ​ផ្សេង​ដែរ។ លេខ​ល្អ​មួយ​នេះ​សព្វថ្ងៃ​ពាក់​ដោយ​កីឡាករ​ទួរគី Arda Turan ហើយ​អនាគត​របស់​គេ​នៅ Barcelona ពេល​នេះ​ក៏​កំពុង​ស្រពិចស្រពិល។ យ៉ាងណាមិញ ប្រសិន​ទាំង Mascherano និង Turan មិន​ទៅ​ណា​ចោល​ក្លឹប​ពេល​នេះ​ទេ Coutinho នឹង​ពាក់​លេខ​២៤​​កំពុង​នៅ​ទំនេរ។ ពី​លេខ​១​ដល់​២៣ បច្ចុប្បន្ន​មាន​ម្ចាស់​អស់​ហើយ នៅ​សល់​តែ​២៤​ដែល​ជា​លេង​​ចុងក្រោយ កន្លង​ទៅ​កាន់​កាប់​ដោយ​ខ្សែ​ការពារ​បារាំង  Jeremy Mathieu  ដែល​ផ្ទេរ​ទៅ Sporting នៅ​រដូវ​កាល​នេះ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម