ឈុត​ សេរីវ៉ាន់ថង​ ពន្លក​ថ្មី​គុន​ខ្មែរ​មាន​ផ្លែ​ល្អ​ នឹង​ល្បី​ខ្លាំង​នៅ​ពេល​ខាង​មុខ​

  • 2018-01-09 02:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ពន្លក​ថ្មី​របស់​គុន​ខ្មែរ​មក​ពី​ខេត្ត​បាត់ដំបង​ ឈុត​ សេរីវ៉ាន់ថង​ ឥលូវ​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​អ្នក​និយម​វិស័យ​ប្រដាល់​ ហើយ​នៅ​ពេល​ខាង​មុខ​អាច​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ថែម​ទៀត​ផង។​

លោក​ ឈុត​ សេរី​ និង​កូន​ប្រុស​

ឈុត​ សេរី​ ដែល​ជា​គ្រូ​និង​ជា​ឪពុក​ផង​នោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ខាង​មុខ​អាច​នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ម្នាក់​ដែរ​ក្នុង​វិស័យ​ប្រដាល់​នេះ​ នេះ​បើ​មើល​ពី​សន្ទុះ​នៃ​ការ​ប្រកួត​កន្លង​មក​ ក៏​ដូច​ជា​ការ​ហ្វឹកហាត់របស់« សេរីវ៉ាន់ថង​»។​ កូន​របស់​លោក​ម្នាក់​នេះ​ពូកែ​ទាត់​ជើង​មិន​ថា​ឆ្វេង​ ឬ​ស្ដាំ​នោះ​ទេ​ ហើយ​ដៃ​ដែល​ប៉ះ​រូប​គេ​ម្ដង​ៗ​ភាគ​ច្រើន​ខូច​ជើង។​

កីឡាករ ឈុត សេរីវ៉ាន់ថង ក្រហម

គ្រូ​ប្រដាល់​វ័យ​៥៤​ឆ្នាំ​ខាង​លើ​បន្ត​ថា​ កូន​ប្រុស​ម្នាក់​នេះ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​ រាល់​ពេល​ទំនេរ​គឺ​រត់​យក​កម្លាំង​ហើយ​ ចំណែក​ការ​ហ្វឹកហាត់​ស្នៀត​ប្រយុទ្ធ​ក៏​ដូច​គ្នា​ផង​ដែរ​ ពោល​មិន​ខ្ជិល​ ហើយ​សន្ទុះ​នៃ​ការ​ប្រកួត​ក៏​រីកចម្រើន​ល្អ​ថែម​ទៀត។​ សព្វ​ថ្ងៃ​នេះ​លោក​ជា​គ្រូ​នេះ​មិន​សូវ​ហ៊ាន​ប្រហែស​នោះ​ទេ​ ក៏​ខំប្រឹង​បង្ហាត់​និង​បំពេញ​នៅ​ចំណុច​ខ្វះខាត​បន្ថែម​ទៀត​ដែរ​ អ្វី​ដែល​ឧបសគ្គ​សម្រាប់​គេ​ហ្វឹកហាត់​ក្នុង​ពេល​ឥលូវ​នេះ​គឺ​ ពេល​វេលា​តែ​ម្ដង​ ដោយ​សារ​ជាប់​រវល់​និង​ការ​រៀន​សូត្រ​ ណា​មួយ​ត្រូវ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ទៀត។​

កីឡាករ ឈុត សេរីវ៉ាន់ថង ពេលឈ្នះថៃ

លោក​ ឈុត​ សេរី​ ជា​គ្រូ​ប្រដាល់​មក​ពី​ក្លឹប​ប្រដាល់​រហ៊ូកីឡា​ខេត្ត​បាត់ដំបង​ និង​ជា​ឪពុក​បង្កើត​របស់​ជើង​ខ្លាំង​វ័យ​ក្មេង​ ឈុត​ សេរីវ៉ាន់ថង។​ ប្រកួត​ចុង​ក្រោយ​របស់​កូន​របស់​លោក​ឈ្នះ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ដោយ​ពិន្ទុ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម