មាន​៣៥​លាន​ផោន​អាច​ក្លាយ​ជា​ម្ចាស់​របស់ Sanchez បាន​ហើយ!

  • 2018-01-09 02:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កំពុង​​ឡើង​ជើង​ខ្លាំង ​Manchester City នឹង​បើក​ការ​ចរចា​​ចុងក្រោយ​លើ  Alexis Sanchez នៅ​ខែ​ មករា នេះ។

គំនិត​របស់ Arsenal ពេល​នេះ​ចង់​ឲ្យ Sanchez  ចាកចេញ​ពី​ក្លឹប​នៅ​ខែ​នេះ ជៀសវាង​បាត់​កីឡាករ​ទាំង​មិន​បាន​មួយ​កាក់។ កាំភ្លើង​ធំ​បាន​ដាក់​តម្លៃ​ខ្លួន​កីឡាករ​ឈីលី​ខាង​លើ​​​យ៉ាង​តិច​៣៥​លាន​ផោន។ ប្រសិន​ជា​ដើរ​​ចេញ​ Sanchez មាន​ចេតនា​ចង់​ឲ្យ​ចូលរួម​ជាមួយ​លោក  Pep Guardiola ខណៈ Man City ក៏​ចង់​បាន​គេ​ដូច​គ្នា។

ដោយ​មើល​ឃើញ Sanchez មាន​ចិត្ត​​តែ​លើ​ Man City តាម​គម្រោង​ក្លឹប​ចង់​​ពន្យារ​បាន​គេ​ដោយ​មិន​អស់​មួយ​រៀល ដោយ​សារ​​កុងត្រា​គេ​ជាមួយ Arsenal នឹង​អស់​នៅ​រដូវ​ក្ដៅ​ខាង​មុខ។ តែ​ពេល​នេះ​ខ្សែ​ប្រយុទ្ធ​សំខាន់ Gabriel Jesus ត្រូវ​អវត្តមាន​យូរ ដូច្នេះ​វា​ទាមទារ​ចិត្ត Man City ត្រូវ​រក​​កីឡាករ​ជំនួស​ជា​ចាំ​បាច់។ ចំពោះ​តម្លៃ​ខ្លួន Sanchez ក្រុម​រហស្សនាម​មេឃខៀវ​ហ៊ាន​ឲ្យ​តែ​២០​លាន​ផោន​ប៉ុណ្ណោះ ហើយ​ការ​ចរចា​​នឹង​សម្រេច​បន្ត​នៅ​ខែ​នេះ៕ ​​

ចុចអាន​៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ