សុក សំណាង ត្រូវ​សម្រាក​១ខែ​ឬ​ច្រើន​ជាង​នេះ​​ទើប​អាច​ហ្វឹកហាត់​បាន​វិញ

  • 2018-01-09 06:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង សុខ សំណាង ត្រូវ​​សម្រាក​ព្យាបាល​របួស​វៀច​ខ្ទង់​ច្រមុះ​​ចំនួន​ ១​ខែ​​ឬ​អាច​ច្រើន​ជាង​នេះ​​ ទើប​អាច​ចូល​ទីលាន​ហ្វឹកហាត់​វិញ​បាន។

សុខ សំណាង (ទទួល​ការ​ព្យាបាល​)

​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​រង​របួស​វៀច​ខ្ទង់​ច្រមុះ​ បន្ទាប់​ពី​មាន​​ការ​ប៉ះ​ទង្គិច​អំឡុង​ប្រកួត​ផ្ដាច់​ព្រ័ត្រ Hun Sen Cup ជា​មួយ ណាហ្គាវើល។ ​ទាក់​ទង​ស្ថាន​ភាព​របួស សំណាង បាន​ឲ្យ​ដឹង​ថា គ្រូ​ពេទ្យ​ឲ្យ​​សម្រាក​​១ ឬ​អាច​ច្រើន​ជាង​នេះ​​ពោល​គឺ​ត្រូវ​រង់​ចាំ​ឲ្យ​​ស្ថាន​ភាព​ជំងឺ​បាន​ជា​សះស្បើយ​វិញ​សិន ទើប​អាច​ចូល​ទីលាន​ហ្វឹកហាត់​វិញ។​ ប៉ុន្តែ​គ្រូ​ពេទ្យ​បញ្ជាក់​ថា ច្រើន​បំផុត​គឺ​ប្រហែល ១​ខែ​កន្លះ​ទៀត​អាច​ជា​សះស្បើយ​វិញ​។​

​ក្នុង​អំឡុង​ពេល​នេះ​រូប​គេ​ត្រូវ​សម្រាក​​ព្យាបាល​របួស​​នៅ​ផ្ទះ​ ដោយ​ប្រើ​ថ្នាំ​ និង​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​រៀង​រាល់​សប្ដាហ៍។ ​បើ​គិត​មក​ដល់​ពេល​នេះ​របួស​របស់​គេ​នៅ​មាន​ការ​ឈឺ​ចាប់​នៅ​ឡើយ ។ ​ក្នុង​ការ​ប្រកួត​​ផ្ដាច់​ព្រ័ត្រ​នោះ​​ក្រុម​របស់ សុខ សំណាង ​ទទួល​បាន​ជើង​ឯក​ពាន Hun Sen Cup 2017 ​ដោយ​យក​ឈ្នះ ណាហ្គាវើល ៣-០៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​