ចល័តទ័ព២ក្រុមធំៗ រំលងអាធ្រាត្រនេះនៅភ្នំពេញ តែប្រជាពលរដ្ឋកុំភ័យខ្លាច

  • 2018-01-09 08:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ស្នើសុំ​​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​មាន​ការ​ភ័យ​ខ្លាច ឬ​ភ្ញាក់ផ្អើល ចំពោះ​ការ​ចល័ត​ទ័ព និង​​យុទ្ធោបករណ៍​​​នៅវេលារំលងអាធ្រាត្រយប់នេះ។ បើតាមសេចក្ដីជូនដំណឹងឲ្យដឹងថា ក្រុម​កាងារ​រៀបចំ​កីឡា​កង​យោធពល​ខេមរភូមិន្ទ នឹង​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ នា​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ។

ក្នុង​កម្មវិធី​ខាង​លើ​នេះ ក្រុម​ការងារ​រៀបចំ​កីឡា​កង​យោធពល​ខេមរភូមិន្ទ​មានការ​តាំង​ពិព័រណ៍​យុទ្ធោបករណ៍ នៃ​កង​យោធពលខេមរភូមិន្ទ ដោយ​ត្រូវ​ចល័ត​សម្ភារៈ​បម្រើ​ការងារ​យោធា​​​មួយ​ចំនួន​ចេញ​ពី​ទីតាំង​ចំនួន​២ ដូចជា៖

  • ក្រុម​ទី​១៖ នៅ​វេលា​ម៉ោង​ ១២:៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ ចេញ​ពី​កងពល​តូច​ថ្មើរ​ជើង​លេខ​៧០ ខណ្ឌ​ពោធិ៍សែនជ័យ ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេ​ខ​៣ រួច​បត់​ស្ដាំ​ចូល​តាម​បណ្ដោយ​ផ្លូវ​ចោមចៅ (វេងស្រេង) ---> បត់​ស្ដាំ​តាម​បណ្ដោយ​មហាវិធី​ម៉ៅសេទុង បន្ត​ទៅ​វិថី​សម្ដេច​សុធារស ---> បត់​ស្ដាំ​តាម​ផ្លូវ​លេខ​៧៨ និង​ឆ្លង​ស្ពាន​តន្ត្រី​ចូល​ទៅ​ទីតាំង​ពិព័រណ៍។

  • ក្រុម​ទី​២៖ នៅ​វេលា​ម៉ោង ០១:០០​នាទី​យប់​ ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ ចេញ​ពី​បញ្ជាការដ្ឋាន​អង្គរក្ស​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល តាម​ផ្លូវ​ជាតិលេខ​២១ ទៅ​កាន់​ក្រុង​តាខ្មៅ បត់​ស្ដាំ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្ដម ---> បត់​ស្ដាំ​ចូល​តាម​វិថី​សម្ដេចច​សុធារស ---> បត់ស្ដាំ​តាម​ផ្លូវ​លេខ​៧៨ និង​ឆ្លង​តាម​ស្ពាន​តន្ត្រី​ចូល​ទៅ​ទីតាំង​ប្រារព្ធ​ពិធី៕

អត្ថបទ៖ វឌ្ឍនៈ