សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃនេះកម្ពុជាចុះត្រជាក់ខ្លាំងបំផុត តំបន់ខ្លះដល់១៤អង្សារ

  • 2018-01-10 01:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៨ នេះ​ថា ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ចិន ដែល​បង្ក​ឲ្យ​សីតុណ្ហភាព​អប្បបរមា​ធ្លាក់​ចុះ ពី​ថ្ងៃ​ទី១០ ខែ​មករា ត​ទៅ ជាពិសេស​ថ្ងៃទី​១២-១៥ មករា​។ ក្នុង​នោះ តំបន់​ជួរភ្នំ​ដងរែក សីតុណ្ហភាព​អាច​ធ្លាក់​ចុះ​​រហូត​ដល់​ ១៤ ​អង្សារ​សេ។

ដោយឡែក ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់ ១៦-១៨​ អង្សា។ រីឯ បណ្ដា​រាជធានី-ខេត្ត​ផ្សេងៗ​ទៀត សីតុណ្ហភាព​ស្ថិត​ក្នុង​រង្វង់ ១៩-២១ អង្សា លើកលែង​តែ​តំបន់​មាត់​សមុទ្រ ដែល​សីតុណ្ហភាព​អប្បបរមា ស្ថិត​ក្នុង​រង្វង់ ២៣-២៤ ​អង្សា៕

ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម