តារា​ស្រី​​ម៉ាឡេស៊ី​២​រូប រង​ការ​រិះគន់​ខ្លាំង ពេល​និយាយ​លេង​សើច​ពី​ Jonghyun

  • 2018-01-10 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ជន​ជាតិ​ម៉ាឡេស៊ី Sharifah Sakinah និងJanna Nick កំពុង​​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​ដោយ​សារ​តែ​ការ​និយាយ​លេង​សើច​របស់​ពួក​នាង​ទាក់​ទង​នឹង​អតីត​តារា​ចម្រៀងJonghyun ក្នុង Story លើ​គណនី Instagram។

បើ​តាម​សារព័ត៌មាន​បណ្ដាញ​សង្គម​ម៉ាឡេស៊ី អ្នក​គាំ​ទ្រ​តារា​កូរ៉េ​ប្រចាំ​ប្រទេស​នេះ​មាន​ការ​អាក់​អន់​ចិត្ត​ជាមួយ​តារា​ស្រី​ទាំង​២​រូប​នេះ​ ព្រោះ​តែ​វីដេអូ​ក្នុង Instagram របស់​នាង​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀងJonghyun។ ដូច​ដែល​អ្នក​គាំ​ទ្រ​ទាំង​អស់​បាន​ដឹង​មក​ដល់​ពេល​នេះ ការ​ស្លាប់​របស់​តារា​ចម្រៀង​រូប​នេះ​កាល​ពី​ខែ​មុន​នោះ គឺ​ជា​ដំណឹង​មួយ​ដ៏​រន្ធត់ ហើយ​វា​នៅ​តែ​​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​គាំ​ទ្រ​ជា​និច្ច។

វីដេអូ Story ដែល​មាន​រយៈពេល ៨​វិនាទី បាន​បង្ហាញ​ពី​តារា​សម្តែង Janna Nick កំពុង​ប្ដូរ​ពណ៌​សក់​របស់​នាង​ទៅ​ជា​ពណ៌​ទង់​ដែង។ អ្វី​ដែល​បង្ក​ឲ្យ​កើត​មាន​ជា​បញ្ហា​នោះ​គឺ​ តារា​សម្ដែង Sharifah Sakinah បាន​​សរសេរ​ថា​​នាង Janna Nick ឥឡូវ​មើល​ទៅ​ដូច​ជាJonghyun ណាស់។ ការ​សរសេរ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​២​នាក់​សើច។ ជាង​នេះ​ទៅ​ទៀត បើ​តាម​អ្នក​គាំ​ទ្រ​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង Sharifah Sakinah បាន​និយាយ​បញ្ជាក់​ទៀត​ថា៖ "ម្នាក់​ដែល​ស្លាប់​ហ្នឹង​ មែន​ទេ?”

ប្រជាជន​ម៉ាឡេស៊ី​បាន​និយាយ​ថា​ការ​និយាយ​លេង​សើច​នេះ​វា​ពិត​ជា​មិន​សម​រម្យ ហើយ​នឹង​គ្មាន​ការ​គោរព។ ក្រោយ​មក តារា​សម្ដែង Janna Nick បាន​សុំទោស​លើ​គណនី Twitter របស់​នាង ដោយ​អះ​អាង​ថា​នាង​មិន​បាន​​ចាប់​អារម្មណ៍​ចំពោះSharifah Sakinah នោះ​ទេ ហើយ​គ្រាន់​តែ​សើច​លេង​តាម​នាង​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា