ហ៊ានណាស់! យកលុយ​លក់ផ្ទះ​ឲ្យគេ​ទៅ​ប្រថុយ​រក​ស៊ី​ខ្លួនឯង តែ​លទ្ធផល​ស្មាន​មិន​ដល់​

  • 2018-01-10 03:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ស្រី​ ឃី មុនី ​ជា​សហគ្រិន​ស្ត្រីខ្មែរ​មួយរូប​​បាន​ចាប់​​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​​​ ​ផ្ដើម​ពី​ដើម​ទុន​នៃ​ប្រាក់​កម្រៃ​ជើងសា​​លក់​ផ្ទះឲ្យ​គេ ​បែក​គំនិត​ចេញ​​រកស៊ី​ រហូត​មាន​អាជីវកម្ម​ដែល​ពិភពលោក​ទទួល​ស្គាល់​។ ​​ ​ដំបូងឡើយ​លោក​ស្រី​ ​ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ ​និងទទួល​ប្រាក់​ខែ​ពេញ​សិទ្ធិ​ដំបូង ​១២០ដុល្លារ​។ ​ដោយសារ​ការងារ​បង្រៀន​មនុស្ស ​ពេល​នោះ​ លោក​ស្រី​រៀន​បណ្ដើរ ​ធ្វើការ​បណ្ដើរ ​ហើយក៏មានឱកាស​ឆ្លៀត​រក​ម៉ូយ​ជួយ​លក់​ផ្ទះ​ឲ្យ​គេ​ទៀត​។ ​

​សំណាង​ល្អ​ក៏បាន​មកដល់ ផ្ទះលក់ដំបូង​នោះបានតម្លៃជាង ១០ម៉ឺនដុល្លារ និងទទួល​ប្រាក់​កម្រៃ​ជើង​សា ៣% (​៣​ពាន់​ដុល្លារ​) តែ​ដោយ​សារ​ជា​មនុស្ស​ខ្លាច​ភាព​ក្រីក្រ​ លោក​ស្រី​ក៏ហ៊ាន​ដាក់​ចិត្តប្រថុយ​យក​លុយ​នោះ​ទៅរកស៊ី ដោយរបរដំបូងគឺ​​​នាំចូល​សំបក​កៅស៊ូ​ម៉ូតូ​មកលក់។ ​

ទន្ទឹម​នឹង​នោះការរកស៊ីជួបការលំបាក​ៗ​ជា​រឿយ​ៗ​ ប៉ុន្តែ​សហគ្រិននេះមិន​ដែល​រុញរា ​ឬ​ចុះចាញ់​ម្ដង​ណាឡើយ​​ ព្រោះចងចាំ​នូវ​ពាក្យ​ចាស់​បុរាណ​មួយឃ្លាបានពោល​ថា​ " ​ស៊ូ​នឿយ​មុន​ស្រណុក​ក្រោយ​" ដោយសារពាក្យនេះលោក​ស្រី​មិន​ដែល​ទុក​ខ្លួន​ឲ្យ​ទំនេរ​ឡើយ​ សូម្បីពេលវេលាជួបមិត្តភក្តិក៏គ្មានដែរ គឺគិតតែរកលុយ និងបង្កើនចំណេះដឹងរកស៊ីតែប៉ុណ្ណោះ។

មិនដល់មួយឆ្នាំផង ស្ត្រីដែលធ្លាប់ស្រមៃថានឹងក្លាយអ្នកជំនួញឆ្នើមថ្ងៃណាមួយរូបនេះ បានសម្រេចបំណងខ្លួននៅឆ្នាំ ២០១១ បង្កើត​ក្រុមហ៊ុន Amru Rice ​នាំចេញ​អង្ករ​ធំមួយ​​នៅកម្ពុជាលំដាប់​អន្តរ​ជាតិ​​។ ​នៅឆ្នាំ ២០១៣ ​លោកស្រី​បាន​ដឹកនាំ​កសិករ​ខ្មែរ​ប្រមាណ​ជាង​ ៥​ពាន់​គ្រួសារ​ ផលិត​អង្ករ​សរីរាង្គ​ នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ស្រុកជាង​ ​៤០​ប្រទេស​នៅ​ជុំវិញ​ពិភលោក​ទទួល​ស្គាល់​​ទល់សព្វ​ថ្ងៃនេះ ។ ​មិន​តែ​ប៉ុណ្ណោះ​ លោក​ស្រី​ ​បាន​ដណ្ដើមពានរង្វាន់​​ជាសហគ្រិន​ស្ត្រី​ឆ្នើម​បំផុត​របស់​កម្ពុជា ​ប្រចាំ​ឆ្នាំ ២០១៧ កន្លង​ទៅ​ផង​ដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត