ធឿន​ ធារ៉ា​ ប្រកួត​នៅ​ប្រទេស​ថៃ​ លើក​ក្រោយ​ប្រហែល​គេ​ដាក់​ឲ្យ​វ៉ៃ​ខ្សែក្រវាត់​

  • 2018-01-10 08:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​កំពុង​សាង​កេរ្តិ៍ឈ្មោះ​នៅ​ថៃ​ ធឿន​ ធារ៉ា​ ថា​ ប្រកួត​លើក​ក្រោយ​ទៀត​ប្រហែល​ជា​គេ​ដាក់​ឲ្យ​វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់​ហើយ។​

កីឡាករ ធឿន ធារ៉ា​(ខៀវ) ពេល​ប្រកួតនៅ​ថៃ

ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ បាន​ឡើង​វ៉ៃ​គូ​ឯក​នៅ​ក្នុង​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍​លេខ៨​ថៃ​ កាល​ពី​ថ្ងៃទី៣១​ ធ្នូ​ កន្លង​ទៅ​នេះ​ អាច​ថា​មក​ពី​សមត្ថភាព​របស់​ខ្លួន​ល្អ​ ហើយ​ប្រកួត​ទើប​តែ​ចាប់​១ដង​រួមផ្សំ​និង​ការ​ពេញ​របស់​អ្នក​រៀបចំ​កម្មវិធី​ផង​ទើប​អាច​ឈាន​ឡើង​ដល់​គូ​ឯក​ដូច​នេះ។​

កីឡាករ ធឿន ធារ៉ា​(ខៀវ) ពេល​ប្រកួតនៅ​ថៃ

កីឡាករ​ដើម​កំណើត​អ្នក​ព្រៃវែង​ខាង​លើ​បន្ត​ថា​ បើ​តាម​ដំណឹង​ពី​គ្រូ​ប្រាប់​ថា​ ប្រកួត​ក្រោយ​ទៀត​នៅ​ឯ​ប្រទេស​ថៃ​នោះ​ ប្រហែល​ជា​ខ្លួន​បាន​ឡើង​វ៉ៃ​ខ្សែក្រវាត់​ ព្រោះ​អ្នក​រៀបចំ​មើល​ឃើញ​ពី​សមត្ថភាព​ប្រកួត​និង​ប្រជាប្រិយភាព​ជា​ពិសេស​លទ្ធផល​ប្រកួត​ចុង​ក្រោយ​នេះ​តែ​ម្ដង។​ ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​ ខាង​លើ​បញ្ជាក់​ថា​ដំណឹង​នេះ​នៅ​មិន​ទាន់​ច្បាស់​ការ​នៅ​ឡើយ​ទេ​ គ្រាន់​តែ​ឮ​គ្រូ​ប្រាប់​ខ្លះៗ​ថា​ដូច​នេះ។​

កីឡាករ ធឿន ធារ៉ា​(ខៀវ) ពេល​ប្រកួតនៅ​ថៃ

ធឿន​ ធារ៉ា​ ជា​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ក្រសួង​កសិកម្ម​ ហើយ​គេ​ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​ លើ​ប្រភេទ​ទម្ងន់​ ៧១​គីឡូក្រាម​ថ្មីៗ​នេះ​ផង​ដែរ​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ម្ចាស់​ផ្ទះ​ថៃ​Numkabuan Kiatnavy​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​កាល​ពី​ថ្ងៃទី៣១​ ខែ​ធ្នូ​ ២០១៧៕​

អត្ថបទ៖ នួន ស៊ីណា​