Firmino អាច​​ពិន័យ​១០​ប្រកួត​ព្រោះ​ប្រើ​ភាសា​រើសអើង​ តែ​អាជ្ញាកណ្ដាល​ថា​អត់ឭ​

  • 2018-01-10 03:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Firmino អាច​ត្រូវ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ FA ពិន័យ​មិន​ឲ្យ​លេង​១០​ប្រកួត​បើសិន​ជា​រក​ឃើញ​ថា​បាន​ប្រើ​ភាសា​រើស​អើង​ពូជសាសន៍។

ក្នុង​​ប្រកួត​ FA Cup ដែល​ Liverpool​ បាន​យក​ឈ្នះ Everton ២-១ សប្ដាហ៍​មុន​ មាន​បញ្ហា​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង​លើ​ទីលាន​ដោយ​សារ​ Mason Holgate បាន​រុញ​ Firmino ខ្ទាត​ចូល​កន្លែង​អ្នក​គាំទ្រ​។ ភ្លាម​ៗ​ Firmino បាន​ស្ទុះ​ចេញ​មក​ស្រែក​ដាក់​ឲ្យ​ Holgate តែ​ពួកគេ​ទាំង​ពីរ​ត្រូវ​អាជ្ញាកណ្ដាល​ និង​មិត្ត​រួម​ក្រុម​ចាប់​បំបែក។

Holgate ក្រោយ​មក​​ចោទ​ Firmino ថា​បាន​ប្រើ​ភាសា​រើស​អើង​ពូជសាសន៍​ក្នុង​ន័យ​ថា​រូប​គេ​មាន​កំណើត​ជា​ជនជាតិ​ស្បែក​ខ្មៅ។​ FA គ្រោង​ហៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ជួប​ដើម្បី​ដឹង​ពី​ការ​ពិត​ តែ​យ៉ាង​ណា​អាជ្ញាកណ្ដាល​ Bobby Madley ឲ្យ​ដឹង​ថា​លោក​មិន​បាន​ឭ​ខ្សែ​ប្រយុទ្ធ​ Liverpool ប្រើ​និយាយ​រើសអើង​ទេ។

គួរ​រម្លឹក​ថា​អតីត​កីឡាករ​ Liverpool ម្នាក់​គឺ Luis Suarez ធ្លាប់​ត្រូវ​ FA ពិន័យ​៨​ប្រកួត​ម្ដង​ហើយ​ដោយសារ​និយាយ​ពាក្យ​រើសអើង​ដាក់​ Patrice Evra៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន