ដឹង​តម្លៃ​ស្បែក​ជើង​ កីឡាករ​ល្បី​ៗ​​ទាំង​​៤​នាក់​នៅ​លីគ​កំពូល​កម្ពុជា​ធ្លាប់​ប្រើ​កន្លង​មក

  • 2018-01-10 23:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ទូ​ទៅ​​កីឡាករ​គ្រប់​រូប​​នៅ​តាម​ក្លឹប​នីមួយ​ៗ ក្នុង​លីគ​កំពូល​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ការ​ប្រើ​ប្រាស់​ស្បែក​ជើង​មិន​ដូច​គ្នា​ទេ អ្នក​ខ្លះ​ប្រើ​របស់​ថ្លៃ​អ្នក​ខ្លះ​ប្រើ​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន។ ​ដោយ​ឡែក​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​តម្លៃ​​ស្បែក​ជើង​របស់​កីឡាករ​បាល់ទាត់​​ឆ្នើម​​ចំនួន ៤​ រូប​ធ្លាប់​ប្រើ​កន្លង​មក៖

​​សុខ សុវណ្ណ​៖ ​ខ្សែ​ការពារ​របស់​បឹង​កេត​រូប​នេះ ប្រើ​ស្បែក​ជើង​ម៉ូដែល Nike ដោយ​គេ​ទិញ​ក្នុង​តម្លៃ ​ចាប់​ពី ២០០ ដុល្លារ​អាមេរិក​ឡើង​ទៅ។

សុខ សុវណ្ណ (លេខ ៥)

​សុក សំណាង ៖ ​ខ្សែ​ប្រយុទ្ធ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​ប្រើ​ប្រាស់​ស្បែក​ជើង​ម៉ូដែល Nike លេខ ៤១ ដោយ​​​ជា​ទូទៅ​ទិញ​ក្នុង​តម្លៃ ២០០ ដុល្លារ​អាមេរិក។

សុក សំណាង (លេខ ១៤)

នេន សុធារ័ត្ន ៖ ខ្សែ​ការពារ​ឆ្នើម​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​ប្រើ​​ស្បែក​ជើង​ម៉ូដែល Nike ដែល​ជា​ទូ​ទៅ​គេ​ទិញ​ក្នុង​តម្លៃ​ចន្លោះ​ពី ២២០ ទៅ​២៣០ ដុល្លារ​អាមេរិក។

នេន សុធារ័ត្ន (លេខ ៣)

សឿយ វិសាល ៖ ​ខ្សែ​ការពារ​កណ្ដាល​របស់​ជម្រើស​ជាតិ​កម្ពុជា និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​ ប្រើ​​ស្បែក​ជើង​ម៉ូដែល Nike ដែល​ជា​ទូ​ទៅ​គេ​ទិញ​ក្នុង​តម្លៃ ១៩០ ដុល្លារ​អាមេរិក។

សឿយ វិសាល (កណ្ដាលគេ និង​មុខគេ)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​