វីរ​បុរស​ប្រេស៊ីល​ម្នាក់​ថា​ Coutinho នឹង​ស្នង​តំណែង​ពី Messi

  • 2018-01-10 08:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់​នៅ​ Barcelona ជំនួស​ Lionel Messi។ នេះ​បើ​តាម​សម្ដី​វីរបុរស​ប្រេស៊ីល Rivaldo។

Coutinho

ខ្សែ​បម្រើ​ជំនាញ​ជើង​ស្ដាំ​មាន​វ័យ​ក្មេង​ជាង​ Messi ៥​ឆ្នាំ​ បាន​ផ្ទេរ​ពី Liverpool ក្នុង​តម្លៃ​ខ្លួន​១៤២​លាន​ផោន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក។ Barcelona ទាក់​ទង​ Coutinho ជាង​១​ឆ្នាំ​ហើយ​បរាជ័យ​នាំ​យក​រូប​គេ​​ទៅ​ជំនួស​ Neymar កាល​ពី​ដើម​រដូវ​កាល​ ទើប​តែ​ពេល​នេះ​ក្លឹប​យក្ស​របស់​កាតាឡាន់​ចុះ​ហត្ថលេខា​បាន​សម្រេច។​

ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​នេះ​ Rivaldo ជា​មិត្ត​រួម​ជាតិ​ប្រេស៊ីល​ និង​ជា​អតីត​កីឡាករ​ Barca ម្នាក់​ដែរ​ ​ជឿជាក់​ថា​ Coutinho នឹង​ជោគជ័យ​ហើយ​អាច​ស្នង​តំណែង​ពី Messi បាន។​ "យើង​ទាំង​អស់​គ្នា​ដឹង​ថា​ Messi គឺ​ជា​តួអង្គ​សំខាន់​ ដោយ​​អាច​លេង​ដល់​ចំណុច​កំពូល​ ៣​ ឬ​៤​ឆ្នាំ​ទៀត។ ពេល​វេលា​នោះ​គឺ​ល្អ​សម្រាប់​ Coutinho បន្សាំ​​ខ្លួន និង​បង្ហាញ​សមត្ថភាព​។ កុំ​ភ្លេច​ថា​រូប​គេ​គឺ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី​ពីរ​ក្នុង​លោក"៕​

Messi
Rivaldo

ប្រភព៖ Express   ប្រែសម្រួល៖ វីរ័ត្ន