BMW​ ​គ្រង​ដំណែង​ឡាន​ ​Drift​ ​បាន​យូរ​ជាង​គេ​បំផុត

  • 2018-01-10 23:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ជា​ការ​បើក​ទំព័រ​ឆ្នាំ​ថ្មី​ ​២០១៨​ ​BMW​ ​បាន​កាន់​កាប់​ដំណែង​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ ​ដែល​ជាប់​ជា​ឡាន​ ​Drift​ ​បាន​យូរ​ជាង​គេ​បំផុត​ ​ពោល​គឺ​ ​Drift​ ​រយៈពេល​ ​៨​ ​ម៉ោង​មិន​ឈប់។

ការ​ ​Drift​ ​រយៈពេល​ ​៨​ ​ម៉ោង​ឥត​ឈប់​ដែល​ជាប់​ក្នុង​កំណត់​ត្រា​ពិភពលោក​នេះ​ ​គឺ​ ​BMW​ ​បាន​ប្រើប្រាស់​ម៉ូដែល​ ​M5​ ​ឆ្នាំ​ ​២០១៨​ ​ហើយ​បើកបរ​ដោយ​អ្នក​ជំនាញ​ជើងចាស់​នៅ​ទីលាន​សាកល្បង​រថយន្ត​របស់​ក្រុមហ៊ុន​តែ​ម្ដង។ ចំពោះ​ ​BMW​ ​ម៉ូដែល​ ​M5​ ​ដែល​គេ​ប្រើប្រាស់​ក្នុង​កំណត់ត្រា​នេះ​ ​គឺ​ច្នៃ​ពិសេស​ ​ដែល​អាច​ចាក់សាំង​ដោយ​មិន​បាច់​ឈប់​ ​គឺ​ចាក់​សាំង​បណ្ដើរ​ ​Drift​ ​បណ្ដើរ។

កំណត់ត្រា​ដែល​ ​BMW​ ​ទើប​ទទួល​បាន​នៅ​ពេល​នេះ​ ​គឺ​ម៉ូដែល​ ​M5​ ​ឆ្នាំ​ ​២០១៨​ ​អាច​ ​Drift​ ​៨​ ​ម៉ោង​ពេញ​ ​ក្នុង​រយៈ​ចម្ងាយ​ ​២៣២,៥​ ​ម៉ាយ​ ​ដែល​ស្មើ​ប្រមាណ​ ​៣៧៤​ ​គីឡូម៉ែត្រ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម