ស្ងាត់ៗ! ​ផ្លែ​ស្វាយ​កែវ​រមៀត​របស់​ខេត្ត​តាកែវ​ឡើងកូដ​ទៅ​លក់​ដល់​បារាំង​ និង​រុស្សី​

  • 2018-01-10 09:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រមូលទិញ​ផ្លែស្វាយ​កែវរមៀត​របស់កសិករនៅខេត្តតាកែវ ដឹកនាំ​យក​ទៅលក់​នៅប្រទេស​បារាំង​ និង​រុស្សីកាលពីម្សិលមិញនេះ។

តាម​ប្រភព​ពី​លោក​ឧកញ៉ា​ ម៉ុង ឫទ្ធី បានឲ្យដឹងថា​ ​នេះជាជើង​យន្តហោះ​​ទី​ ១២ហើយ ​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ​​ដែល​ក្រុមហ៊ុន​ KFI​ បាន​ដឹកផ្លែ​ស្វាយ​ចេញ​ទៅ​លក់នៅ​អឺរ៉ុប​។ ​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ផ្លែស្វាយ​កែវ​រមៀត​ ​ពី​កសិករ​ម្ចាស់​ចំការ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុកត្រាំកក់ ​ខេត្តតាកែវ។​

គួរ​បញ្ជាក់​ថា ​បរិមាណ​ផ្លែស្វាយ​នាំចេញ​សរុប​ចំនួន ២ ៣០០​គីឡូក្រាម ​ក្នុងនោះ​នាំចេញ​ទៅរុស្សីគឺមានចំនួន ផ្លែស្វាយ​ ១ ​១០០ ​គីឡូ​ក្រាម​ និង​បារាំង​ចំនួន​ ១ ២០០គីឡូ​ក្រាម​៕

អត្ថបទ៖ ស៊ិន សាវ៉េត