ប៉ុន្មាន​ចំណុច​ល្មម​ទាក់​ចិត្ត​អ្នក ឲ្យ​មក​ប្រើប្រាស់ Firefox ជំនួស Google Chrome

  • 2018-01-11 03:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ដើម​រៀង​មក​បើ​និយាយ​ពី Browser ដែល​មាន​ល្បឿន​លឿន ពិត​ណាស់​មនុស្ស​រាល់​គ្នា​តែងតែ​នឹក​ដល់​ឈ្មោះ Chrome។ តែ Mozilla ក៏​ទើប​តែ​បញ្ចេញ​នូវ Browser ជំនាន់​ក្រោយ Firefox Quantum មាន​ការ​វិវត្ត​ពិសេសៗលើ​គូ​ប្រជែង។

១.ល្បឿន​មិន​ចាញ់ Chrome ហើយ​តម្រូវ RAM តូច:

​កន្លង​ទៅ​អ្នក​​ជំនាញ​បាន​សាកល្បង​តេស្ត​ល្បឿន​ដំណើរការ​នៃ Firefox និង Google Chrome ជំនាន់​ក្រោយ​បង្អស់ តាម​រយៈ Benchmark។ លទ្ធផល​បង្ហាញ​ថា Firefox អាច​រត់​បាន​ល្បឿន​ខ្លាំង​ជាង Chrome នៅ​លក្ខខណ្ឌ​ដំណើរការ Webpages ក្នុង Private Browsing Mode។​ មួយ​វិញ​ទៀត​ ពេល​បើក Tab ច្រើន​ជាប់​គ្នា វា​តម្រូវ​ថាមពល​ RAM តិច ដោយ​មាន​ន័យ​ថា​កុំព្យូទ័រ​កម្លាំង​ល្មមៗ​អាច​ប្រើ Firefox បាន​យ៉ាង​រលូន។​

២.អាច Sync ទិន្នន័យ​ឆ្លង​ទៅ​ឧបករណ៍​ផ្សេង:

មិន​ខុស​ពី​មុខងារ​របស់ Google ក្រុម​ការងារ Firefox ក៏​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ក្នុង​ការ​រក្សា​ឬ​ផ្ញើ​ Webpage ណា​មួយ​ចេញ​ពី Desktop ទៅ​កាន់​ទូរសព្ទ​តាម​រយៈ​មុខងារ​ពិសេស​នៅ​ខាង​ផ្នែក​របារ URL។ ករណី​បើ​អ្នក​ប្រើ​គណនី Google ច្រើន អ្នក​ក៏​អាច​ទទួល​ការ​ជំនួយ​ពី Extension ឲ្យ​ឈ្មោះ Multi-Account សម្រាប់ Firefox។​

៣.បិទ​ទាក់ទង​ការ​តាមដាន​ចំណូលចិត្ត​ពាណិជ្ជកម្ម:

Firefox មាន​កូដ​ពិសេស​មួយ​ដែល​បង្កប់​ក្នុង Webpage ការពារ​រាល់​ការ​ប្រើប្រាស់​ទិន្នន័យ​ទាំង​អស់​ ពី​ការ​លួច​តាមដាន​ក្នុង​ការ​កំណត់​គោលដៅ​ឲ្យ Ads ឲ្យ​ត្រូវ​តាម​ចំណូល​ចិត្ត​​។​ មុខងារ​នេះ​មាន​ស្រាប់​សម្រាប់​កម្មវិធី​ជំនាន់​ក្រោយ ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​វា​មាន​ល្បឿន​លឿន​ជាង Chrome។​

៤.Firefox មាន​ជម្រើស​មុខងារ​ពិសេស​ច្រើន:

បង្កប់​នូវ​មុខងារ​ពិសេស​ស្រាប់​ក្នុង Browser មិន​ចាំ​បាច់​ធ្វើ​ការ​ដំឡើង Extension ឬ Apps ពី​ខាង​ក្រៅ​បន្ថែម។ ដូច​ជា​ Read-later អាច​ឲ្យ​អ្នក​រក្សា​ទុក Webpage ណា​មួយ​សម្រាប់​អាន​នៅ​ពេល​ក្រោយ​បាន​បាន​រហ័ស, មុខងារ Screenshot ដោយ​ប្រើ​ត្រឹម​ការ​ Click ធម្មតា ហើយ​រើស​ទីតាំង​រក្សា​ទុក​រូបភាព​ជា​ដើម។ យ៉ាងណាមិញ​ ក៏​មាន​ការ​ទទួលស្គាល់​ការ​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ច្រើន​ជាង Google Chrome។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ lifehack   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី